អ្នកដំណើរអន្តរជាតិតាមផ្លូវអាកាសកើនឡើង បន្ទាប់កម្ពុជាលើកលែងធ្វើចត្តាឡីស័ក លើអ្នកមិនទាន់ចាក់វ៉ាក់សាំង

2022/07/13 08:17:45 pm        711

ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាលើកលែងការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរអន្តរជាតិ​មិនទាន់​ចាក់វ៉ាក់​សាំងការពារកូវីដ១៩ ធ្វើឱ្យចំនួនអ្នកដំណើរអន្តរជាតិចូលមកកម្ពុជា តាមផ្លូវអាកាសកើនឡើង។

ឯកឧត្តម ជា អូន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសស៊ីវិល ក្នុងបទបង្ហាញនៅក្នុង​សន្និបាត​បូក​សរុប​លទ្ធផលការងារទេសចរណ៍ ​និង​បូកសរុបការងារស្តារវិស័យទេសចរណ៍​ក្នុង​ក្រោយវិបត្តិកូវីដ១៩ នៅថ្ងៃទី១៣ ខែកក្កដានេះ ថ្លែងថា ក្នុងខែមិថុនា និង​ក្នុងរយៈពេលប៉ុន្មាន​ថ្ងៃចុងក្រោយក្នុងខែកក្តដា​ ឆ្នាំ២០២២ ​ចំនួនអ្នកដំណើរអន្តរជាតិមកកម្ពុជា តាមផ្លូវអាកាស​បានកើនឡើងប្រមាណ ១៩ម៉ឺននាក់ដែលស្មើនឹង ២៣%បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែល​មានប្រមាណជាង ៨២ម៉ឺននាក់ ហើយនឹងស្មើនឹង ៩០៣% បើប្រៀបធៀបខែមិថុនាក្នុងឆ្នាំ២០២១។

ឯកឧត្តម ជា អូន បន្ថែមថា ​យ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍ស៊ីវិល បានទទួលពាក្យស្នើសុំការហោះហើរពីក្រុមហ៊ុន​អាកាសចរបានចំនួនប្រមាណ ៧១ ២២៩ ជើងហើយរំពឹងថា នឹងអាចកើនប្រមាណ ៦៨% ប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមាន​ប្រមាណជិត ១០ម៉ឺន៥ពាន់ជើង។

ឯកឧត្តម បញ្ជាក់ថា នៅក្នុងចំណោមក្រុមហ៊ុន​អាកាស​ចរណ៍​ដែលបានដាក់ពាក្យ​ស្នើសុំបើកជើង​ហោះហើរ មកកម្ពុជា គឺមានក្រុមហ៊ុនចិន ​បានដាក់ពាក្យស្នើសុំបើកហោះហើរថ្មីមករាជធានីភ្នំពេញ មានចំនួន ១១ក្រុមហ៊ុន កើនសរុប ៣៨ក្រុមហ៊ុន ​ក្រុមហ៊ុនស្នើបើកជើងហោះហើរ​ទៅ​ខេត្តសៀមរាប មាន៣ក្រុមហ៊ុនបន្ថែម ​កើន​សរុប ២១ក្រុមហ៊ុន ​និង​ក្រុមហ៊ុន​ស្នើ​បើក​ជើង​ហោះហើរ​ថ្មីទៅ​ខេត្ត​ព្រះសីហនុ ​៣ក្រុមហ៊ុន កើនសរុប១០ក្រុមហ៊ុន។

ក្រសួងទេសចរណ៍​ បានស្នើបណ្តាច្រកទ្វារព្រំដែនអន្តរជាតិតាមផ្លូវអាកាស ផ្លូវគោក ​និងផ្លូវទឹក សូម​បង្កើន​ការ​ធ្វើ​បដិសណ្ឋារកិច្ច​ទទួល​ភ្ញៀវអោយបានល្អប្រសើរ ​ខណៈរាជរដ្ឋាភិបាលកម្ពុជា បាន​ប្រកាសបើកប្រទេស​និង​បាន​បន្ធូរបន្ថយ​លក្ខខ័ណ្ឌ​អ្នកដំណើរអន្តរជាតិ ​អាចធ្វើVisa On Arrival នៅ​ពេលភ្ញៀវអន្តរជាតិមកដល់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ លុប​ចោល​ការ​ធ្វើចត្តា​ឡីស័កជាដើម៕

អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm