កម្មវិធី​ស្បៀងអាហារ​ពិភពលោក​និយាយ​ថា ​ប្រជាជន ​1.3លាន​នាក់​នៅ​ហៃ​ទី​ប្រឈម​ភាព​អាសន្នស្បៀងអាហារ

2022/07/13 09:22:05 pm        728

​ហៃទី៖ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ (WFP) បាន​ព្រមាន​ថា ភាពអត់ឃ្លាន​នៅក្នុង​ប្រទេស​ហៃ​ទី​នឹង​កើនឡើងក្នុងពេលដែល​អតិផរណា​កើនឡើង ការចំណាយ​ខ្ពស់​លើ​ស្បៀងអាហារ និង​ប្រេងឥន្ធនៈ និង​ការកើនឡើង​អំពើហិង្សា​។

​លោក Jean-Martin Bauer នាយក​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​ប្រទេស​ហៃ​ទីបាន​និយាយថា មនុស្សប្រមាណ ​1.3លាន​នាក់​កំពុង​ប្រឈម​គ្រោះអាសន្ន​អសន្តិសុខ​ស្បៀង​។ ​ប្រជាជន 1.3លាន​នាក់​នៅក្នុង​ប្រទេស​ហៃ​ទី យើង​បាន​ចាត់ទុកថា ​ជា​ដំណាក់កាល​ប្រឈម​អសន្តិសុខ​ស្បៀង​ក្នុង​ភាពអាសន្ន ហើយ​ដំណាក់កាល​ចុងក្រោយ​នឹង​ជា​ដំណាក់កាល​ធ្ងន់ធ្ងរ​បំផុត​នៃ​សន្តិសុខ​ស្បៀង​ ជា​អ្វីដែល​យើង​ហៅថា​ទុរ្ភិក្ស​។ ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​បណ្តា​ល​មកពី​ជំងឺ​រាតត្បាត ​COVID-19 គ្រោះមហន្តរាយធម្មជាតិ ការឡើង​ថ្លៃ​អាហារ និង​ថាមពល​ដែល​បាន​កើនឡើង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ​បន្ទាប់ពី​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន និង​អំពើហិង្សា​របស់​ក្រុម​ជន​អន្ធពាល​នៅ​ហៃ​ទី​។

​កាលពី​ខែ​មុន បេសកជន​ពិសេស​របស់​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា នគរបាលជាតិ​​ហៃ​ទី​ត្រូវការ​ជំនួយ​បន្ទាន់ដើម្បី​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ហិ​ង្សា ព្រោះ​អសន្តិសុខ​កាន់តែខ្លាំង​ឡើង​ឆាប់រហ័ស​។​ ​ការកាន់កាប់របស់​ក្រុម​ជន​អន្ធពាល​លើទឹក​ដី​នេះ បាន​កើនឡើង​ចាប់តាំងពី​ការធ្វើឃាត​ប្រធានាធិបតីលោក Jovenel Moïse កាល​ពីមួយ​ឆ្នាំមុន ខណៈ​លោក​ត្រូវបាន​គេ​បាញ់សម្លាប់​នៅ​លំនៅឋាន​កាលពី​ថ្ងៃទី7 ខែកក្កដា ហើយ​ពួកគេ​គ្រប់គ្រង​ផ្លូវធំៗដែល​ឆ្ពោះទៅ​ភាគ​ខាងជើង និង​ខាងត្បូង​ពី​រដ្ឋធានី៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm       
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm       
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm