ចំនួនអ្នកដាក់ពាក្យស្នើសុំធ្វើអាជីវកម្មតាមប្រព័ន្ធអនឡាញកើនដល់ជិត ៧ពាន់

2022/07/13 09:33:22 pm        474

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា គិតរហូតមកដល់ពេលនេះ ក្រសួងទទួលបានពាក្យស្នើសុំលិខិត​អនុញ្ញាត ឬអាជ្ញា​ប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក​ចំនួន​ប្រមាណជិត ៧ពាន់ពាក្យហើយ ដើម្បីបន្តពាណិជ្ជកម្មដោយស្របច្បាប់។

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងពីតួលេខនេះ នៅក្នុង​ពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្របណ្តុះបណ្តាល ស្តីពីអាជីវកម្មបែបឌីជីថលសម្រាប់​សហគ្រាស​ធុនមីក្រូ តូច និងមធ្យម កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ នៅសណ្ឋាគារ អូឡាំព្យា ស៊ីធី។

លោកជំទាវ មានប្រសាសន៍ថា ចរន្តនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ កំពុង​ជះឥទ្ធិពលយ៉ាង​ខ្លាំង​លើវិស័យទាំងអស់ ​បច្ចេកវិទ្យាឌីជីថលទាំងនោះ បានធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងលឿនដែល​មិនធ្លាប់​មានពីមុនមកលើគ្រប់វិស័យ ​និងជាពិសេសវិស័យធុរកិច្ចផងដែរ។

លោកជំទាវ លើកឡើងថា អាជីវកម្មបែបឌីជីថលបច្ចុប្បន្ននេះ ​សម្រាប់សហគ្រាសធុនមីក្រូតូច និង​មធ្យម ពិតជានឹងរួមចំណែក​យ៉ាងសំខាន់ក្នុងការលើកកម្ពស់​បច្ចេកវិទ្យាឌីជីថល​សម្រាប់សហគ្រាស​ធុនមីក្រូ តូច និងមធ្យម ​ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាល ស្តីពីអាជីវកម្មបែបឌីជីថលសម្រាប់សហគ្រាសធុនមីក្រូ តូច និង​មធ្យមអនុវត្តដោយ ​សមាគមសហគ្រិនវ័យក្មេងកម្ពុជា ​ដោយមានការគាំទ្រដោយភ្នាក់ងារ​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា​ នៅក្នុងភាពជាដៃគូយុទ្ធសាស្រ្តជាមួយ​ក្រសួង​ពាណិជ្ជកម្ម និងសហគ្រិនខ្មែរ ​ក្រោមការអនុវត្តការ​ផ្តួចផ្តើម​ថ្មីសំខាន់មួយ ​នៃគម្រោងពង្រីក​ពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិចនៅកម្ពុជា ​ជាមួយនឹងការផ្តោតលើជំនាញ ​និងសហគ្រិនភាព សម្រាប់​ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដែលត្រូវបានផ្តល់ការគាំទ្រ​ហិរញ្ញវត្ថុ​ដោយកម្មវិធី Enhance Integrated Framework និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

អត្ថបទ៖ ឈិត បូរ៉ាវី



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        230

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm