នគរបាលបញ្ជូនខ្លួនជនជាតិចិន១១នាក់ទៅតុលាការពាក់ព័ន្ធផលិតកែច្នៃគ្រឿងញៀននៅកម្ពុជា

2022/07/14 12:22:20 am        249

ភ្នំពេញ ៖ នគរបាលបញ្ជូនខ្លួនជនជាតិចិន ចំនួន១១នាក់ទៅតុលាការ ពាក់ព័ន្ធករណកែច្នៃផលិតគ្រឿងញៀនជិត២តោន និងសារធាតុគីមី ជាង ២៧៦តោន 

នគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនខ្លួនជនជាតិចិន ចំនួន ១១នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ដើម្បីបន្តនីតិវិធីច្បាប់ ពាក់ព័ន្ធករណីរឹបអូសសារធាតុញៀនជាង ១,៨០តោន និងសារធាតុគីមី ជាង ២៧៦តោន នៅរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្កណ្តាល។

ការចាប់ខ្លួនក្រុមគ្រឿងញៀននេះធ្វើឡើងជាបន្តបន្ទាប់ពីថ្ងៃទី ០៤ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ដោយនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ការិយាល័យក១ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និង សហការជាមួយកម្លាំងជំនាញគយប្រចាំការនៅកំពង់ផែអន្តរជាតិភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្តកណ្តាល ដែលមានការសម្របសម្រួលដោតអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អយ្យការអមសាលាដំបូងខេត្តកណ្តាលលោក អយ្យការអមសាលាដំដូងខេត្តស្វាយរៀង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង ។  

សូមបញ្ជាក់ថា ករណីនេះសមត្ថកិច្ចបានបើកការស៊ើបអង្កេតអស់រយៈពេលជាង៣ខែ លុះដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនកែច្នៃផលិតដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុគីមីផ្សំ ចំនួន ១២គោលដៅផ្សេងៗគ្នាជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ០៧គោលដៅ ខេត្តស្វាយរៀង០២គោលដៅ ខេត្តព្រៃវែង០១គោលដៅ ខេត្តកណ្តាល០២គោលដៅ ក្នុងនោះមាន ទីតាំងកែច្នៃ ផលិត១ទីតាំង និងស្តុកទុកចំនួន ៦ទីតាំង។

ក្នុងរង្វងប្រតិបត្តិការកម្លាំងនគរបាលជំនាញបានដកហូតវត្ថុតាង រួមមាន របាយសារធាតុញៀនកេតាមីន ចំនួន ជាង១តោន ៨២៧ គីឡូក្រាម សារធាតុគីមី និងគីមីផ្សំចំនួន ជាង ២៧៦តោន ឧបករណ៍ សម្ភារ: គ្រឿងបន្លាស់សម្រាប់កែច្នៃ ផលិតគ្រឿងញៀនមួយចំនួនធំ កេតាមីន ទម្ងន់សុទ្ធ២១៨.៦២ក្រាម រថយន្ត ០៨គ្រឿង ម៉ូតូ ០៣គ្រឿង ទូរស័ព្ទដៃ ១៩គ្រឿង អចលនទ្រព្យ ចំនួន ០៧កន្លែង មានដូចជាខុនដូរ០២ ឃ្លាំង០៤ រោងចក្រផលិត០១ និងផ្ទះវីឡា០១។

 បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនខ្លួនដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ ៕​អត្ថបទ ៖ កុម្ភះ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm