ផ្សព្វផ្សាយច្បាប់ ស្តីពីភាពជាដៃគូររដ្ឋនិងឯកជន ដើម្បីលើកកម្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្កម

2022/07/14 12:31:25 am        731

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្សព្វផ្សាយច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដែលជាសមិទ្ធផលដ៏សំខាន់មួយទៀតរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការគ្រប់គ្រងយន្តការ PPP ក្នុងការរៀបចំ និងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងគម្រោងសេវាសាធារណៈ ដើម្បីជាឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីអំពី “ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន -PPP” នៅថ្ងៃទី១២ ខែ កក្កដា ឆ្នាំ ២០២២ នេះថា ច្បាប់ PPP នេះត្រូវតាក់តែង និងកែសម្រួលអស់រយៈពេលជាច្រើនឆ្នាំ ដោយច្បាប់នេះ មានគោលបំណងលើកកម្ពស់ការគ្រប់គ្រងយន្តការ PPP ក្នុងការរៀបចំ និងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងគម្រោងសេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ស័កិ្តសិទ្ធិភាព ចីរភាព តម្លាភាព គណនេ យ្យភាព និងយុត្តិធម៌ ដើម្បីជាឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ឯកឧត្តម ផាន់ ផល្លា លើកឡើងបន្តថា ច្បាប់ PPP នឹងបង្កើតក្របខ័ណ្ឌគតិយុត្ត សម្រាប់គ្រប់គ្រងលើការរៀបចំអភិវឌ្ឍ និងអនុវត្តគម្រោង PPP នៅកម្ពុជា ប្រកបដោយភាពច្បាស់លាស់ និងស្របតាមអនុវត្តមានុវត្តន៍អន្តរជាតិ តាមរយៈការបែងចែកតួនាទី និងភារកិច្ចរវាងស្ថាប័នសាមី ដែលជាស្ថាប័នដឹកមុខតាមវិស័យ ក្នុងការរៀបចំអភិវឌ្ឍ និងអនុវត្តគម្រោង។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរបស់រាជរដ្ឋាភិបាល នៅតាមដំណាក់កាលនៃវដ្តគម្រោង ដូចមានចែងក្នុងច្បាប់នេះ និងនីតិវិធី SOP ដែលនឹងអាចនឹងត្រូវបានរាជរដ្ឋាភិបាល ពិនិត្យសម្រេច អនុម័តដាក់ឱ្យប្រើ ក្រោមអនុក្រឹត្យនាពេលខាងមុខនេះ។

សូមបញ្ជាក់ថា៖ ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) នេះត្រូវតាក់តែង និងកែសម្រួលអស់រយៈ ពេលជាច្រើនឆ្នាំចាប់តាំងពីឆ្នាំ២០១៧ ហើយត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រមក្នុងសម័យប្រជុំ ពេញអង្គគណៈរដ្ឋមន្រ្តី, ទទួលបានការអនុម័ត ពីស្ថាប័ននីតិបញ្ញត្តិលើទម្រង់ និងគតិច្បាប់នេះទាំងស្រុង និងត្រូវបានព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្ដលេខាដាក់ឱ្យប្រើកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមក៕ អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        398
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm