អាជ្ញាធរមីនបន្តអំពាវនាវដល់សប្បុរសជននានាចូលរួមបរិច្ចាកថវិកាសម្អាតមីននៅកម្ពុជា

2022/07/14 01:00:44 am        788

ភ្នំពេញ៖នៅរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្ដាលធានាគារABA ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានចុះអនុស្សរណ:នៃការយោគយល់គ្នារវាធនាគារABA និងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន "ផ្តល់ដីសុវត្ថិភាព បង្កើត​ស្នាមញញឹម " ស្តីពីការចូលរួមវិភាគទាននូវថវិកាចំនួន ២០ម៉ឺន ដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា។

ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្ដម ទេសរដ្ឋមន្រ្តី  បានកោតសរសើរ និងថ្លែងអំណរគុណចំពោះទឹកចិត្តប្រកបដោយសប្បុរសរបស់ថ្នាក់ដឹកនាំ និងបុគ្គលិក នៃធនាគារ ABA ដែលបានចូលរួមដោះស្រាយក្នុងការផ្តល់ដីមានសុវត្ថិភាពជួយសង្រ្គោះអាយុជីវិតមនុស្ស  និងផ្តល់ស្នាមញញឹមដល់ប្រជាពលរដ្ឋកំពុងរស់នៅតំបន់រងផលប៉ះពាល់ដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ ក្រៅពីនេះ ឯកឧត្តមបន្តអំពាវនាវដល់សប្បុរជននានា ចូលរួមបរិច្ចាកថវិកាតិចក្តីច្រើនក្តី ដើម្បីសម្អាតមីនឲ្យអស់នៅប្រទេសកម្ពុជា។

នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានសម្រេចបង្កើត «គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន - Samdech Techo Project for Mine Action_STP - MA» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម - Providing Safe Ground, Creating Smiles» ក្រោមការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលដោយអាជ្ញាធរមីន ដែលមានសម្តេចតេជោ ជាប្រធាន។ បន្ទាប់ពីបង្កើតគម្រោងនេះ សប្បុរជននានា បានចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា។

បើតាមរបាយការណ៍ពីអាជ្ញាធរមីន បានបង្ហាញថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២១ ពោលក្នុងរយៈពេល ២៩ឆ្នាំកន្លងមកនេះ ផ្ទៃដីទំហំជាង២ពាន់គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតអស់មីន សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ដោយប្រជាពលរដ្ឋទទួលផលមានជាង ៧លាននាក់ ហើយបច្ចប្បន្នផ្ទៃដីមិនទាន់បានបោសសម្អាតមីនអោយអស់ នៅសល់ជិត ២ពាន់គីឡូម៉ែក្រឡា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm