
ប្រមុខអង្គការសុខភាពពិភពលោក(WHO)លោក Tedros Adhanom Ghebreyesus បានព្រមានថា វីរុសរាតត្បាតកូរ៉ូណា នៅមិនទាន់ឈានទៅរកចំណុច បញ្ចប់នៅឡើយដោយសំអាងដល់រលកថ្មីនៅជុំវិញពិភពលោកនិងកំពុងបង្ហាញការព្រួយបារម្ភថាវីរុសនេះ កំពុងចម្លងដោយគ្មានការទប់ស្កាត់។
លោក Ghebreyesus បាននិយាយថា លោកបារម្ភងថា ចំនួនករណីឆ្លងកំពុងបន្តហក់ឡើង និងកំពុងដាក់សម្ពាធថែមទៀតលើប្រព័ន្ធសុខាភិបាល និងបុគ្គលិកសុខាភិបាលសកល ៕
