ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ទេសចរណ៍

2022/07/14 04:22:01 pm        689

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា បានអញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើក​ទិសដៅ​ផែនការ​ស្តារ​ឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍​ក្នុង​ដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣)។

ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី៖

 - សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងកោតសរសើរ ដល់ក្រសួងទេសចរណ៍ និងផ្នែកពាក់ព័ន្ធ ដែលបានប្រឹងប្រែង ធ្វើឱ្យប្រសើរឡើងវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩បានធូរស្រាល។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីផលលំបាក ដែលបណ្តាលមកពីវិត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែង និងការគំរាមគំហែង នៃការដាក់ទណ្ឌកម្មផ្សេងៗ បានជះឥទ្ធិពលដល់ដំណើរការ នៃការងើបឡើងវិញនៃសេដ្ឋកិច្ចសកល រួមទាំងកម្ពុជាផងដែរ។

- សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ដល់ក្រសួងទេសចរណ៍ឱ្យ​បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការជំរុញ និងបង្កើនទេសចរណ៍សហគមន៍ ឬទេសចរណ៍ផ្ទៃក្នុង ដើម្បីធានានិរន្តរភាពជីវភាពពលរដ្ឋ និងធនធានធម្មជាតិ​នៅតំបន់ទេសចរណ៍នានាទាំងនោះផងដែរ។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រព័ន្ធឌីជីខល ព័ត៌មានវិទ្យា បានដើរមុនកូវីដ-១៩មួយជំហានយ៉ាងវែង ដែលជាផ្នែកមួយផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋ​អាចទំនាក់ទំនងគ្នាបានយ៉ាងល្អប្រសើរ ក្នុងពេលវិបត្តិកូវីដ-១៩ បើមិនដោះច្នោះទេ ពិភពលោកនឹងដាច់ទំនងគ្នាជាក់ជាមិនខាន។

- សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យមានការជំនះប្រឹងប្រែងរៀនសូត្រលើវិស័យព័ត៌មានវិទ្យា ដែលយ៉ាងហោចណាស់ ក៏ត្រូវចេះប្រើស្មាតហ្វូនផងដែរ ដែលជាផ្នែកមួយជួយយើងច្រើនណាស់ ក្នុងការទំនាក់ទំនងប្រចាំថ្ងៃ ,ការងារ និងការប្រកបអាជីវកម្មប្រចាំថ្ងៃផងដែរ។

 - សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឲ្យមើលស្រាលជំងឺកូវីដ-១៩ ប្រភេទ “អូមីក្រុង”នេះឲ្យសោះ ព្រោះវាឆ្លងលឿន និងឆ្លងគ្មានរើសមុខទេ ទោះជាករណីឆ្លងមិនបណ្តាលឲ្យអ្នកជំងឺធ្លាក់ខ្លួនដល់កម្រិតធ្ងន់ធ្ងរ ឬស្លាប់ក៏ពិតមែន តែអ្វីដែលយើងត្រូវធ្វើជាចាំបាច់នោះ គឺត្រូវកាត់ផ្តាច់ការចម្លងនេះ កុំឲ្យឆ្លងបន្តចូលក្នុងសហគមន៍ធ្ងន់ធ្ងរ ឬចូលទៅកាន់ទីជនបទ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសសារជាថ្មីឡើងវិញ ដោយអំពាវនាវ ឲ្យប្រជាពលរដ្ឋបង្កើនវិធានការទប់ស្កាត់ និងគិតគូរដល់សុខុមាលភាពផ្ទាល់ខ្លួន តាមរយៈការវិលត្រលប់ទៅរកការអនុវត្តដោយខ្ជាប់ខ្ជួន នូវវិធានការ ៣កុំ និង៣ការពារ និងនាំគ្នាទៅចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងជំរុញទី៣,ទី៤ និងទី៥ ឲ្យបានគ្រប់ៗគ្នា។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីភាពអាចទៅរួច នៃសង្គ្រាមនុយក្លេអ៊ែ ឬសង្គ្រាមលោកទី៣នាពេលខាងមុខ ដោយសារពិភពលោកនាពេលនេះ ពោរពេញទៅដោយភាពឥតសណ្តាប់ធ្នាប់ និងមានការគំរាមកំហែងគ្នាជាប់មិនដាច់ ដែលជារឿងគួរឱ្យព្រួយបារម្ភបំផុត។

 សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង៩ និង១៧នាទី

 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        398
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm