UN ​មើល​ឃើញ​ភាព​រីកចម្រើន​ក្នុង​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន ​ខណៈ​លោក Zelenskyy លើកឡើង​អំពី​វិបត្តិ​ស្បៀងអាហារ

2022/07/14 06:35:34 pm        762

​ទួរគី៖ អង្គការសហប្រជាជាតិ​បាន​រាយការណ៍​ពី​ជំហាន​ឆ្ពោះទៅមុខ​ ក្នុង​កិច្ចពិភាក្សា​ទល់មុខ​គ្នា​ដោយផ្ទាល់លើកដំបូង​ក្នុង​រយៈពេល​ជាច្រើន​ខែ​មកនេះ​រវាង​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​ស្តីពី​ផែនការ​បើក​ច្រក​នាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន​។

​មន្ត្រី​មកពី​ប្រទេស​រុស្ស៊ី អ៊ុយ​ក្រែ​ន និង​ទួរគី រួមទាំង​បេសកជន​អង្គការសហប្រជាជាតិ​បាន​ជួបប្រជុំគ្នា​កាលពី​ថ្ងៃ​ពុធ ​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ប្រទេស​ទួរគី ដើម្បី​ពិភាក្សា​អំពី​ផែនការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​ ទៅកាន់​ទីផ្សារ​ពិភព លោក​តាម​ច្រក​សមុទ្រ​ខ្មៅ​។ ​អ៊ុយ​ក្រែ​ន​ជា​ប្រទេស​នាំចេញ​ស្រូវ​សាលី ពោត និង​ប្រេង​ផ្កាឈូករ័ត្ន​ធំ​បំផុត​មួយ​របស់​ពិភពលោក​។ សង្គ្រាម​ធ្វើ​ឲ្យ​បាន​ជាប់គាំង​គ្រាប់​ធញ្ញជាតិ​ប្រមាណ​ 22​លាន​តោន​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​ដែល​បាន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​ស្បៀងអាហារ​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ជាច្រើន និង​ឡើងថ្លៃ​តម្លៃ​ស្បៀងអាហារ​ពិភពលោក​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​ពុធ​បាន​រាយការណ៍​ពី​ភាព​រីកចម្រើន​នេះដែរ​ លើ​កិច្ចពិភាក្សា​នៅក្នុង​ប្រទេស​ទួរគី​ ដើម្បី​អនុញ្ញាតឱ្យ​មានការ​នាំចេញ​ផលិតផល​កសិកម្ម​ ពី​ប្រទេស​របស់លោក​តាមរយៈ​សមុ​ទ្រ​ខ្មៅ​។ លោក​បាន​និយាយថា គណៈប្រតិភូ​អ៊ុយ​ក្រែ​ន​បាន​រាយការណ៍​មក​លោ​កថា ​មានការ​រីកចម្រើន​ក្នុង​កិច្ចពិភាក្សា​នេះ​។ លោក ​Zelenskyy បាន​អរគុណ​ចំពោះ​អង្គការសហប្រជាជាតិ និង​ប្រទេស​ទួរគីសម្រាប់​ការខិតខំ​ប្រឹងប្រែង​នេះ​។ ជោគជ័យ​នៃ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​គឺ​ចាំបាច់​មិន​ត្រឹមតែ​រដ្ឋ​របស់​យើង​នោះទេ ហើយ​ប្រសិនបើ​ការ​គំរាម​កំហែង​របស់​រុស្ស៊ី​ ចំពោះ​ការដឹកជញ្ជូន​នៅ​សមុទ្រ​ខ្មៅ​អាច​ត្រូវបាន​ដកចេញ នោះ​វា​នឹង​បន្ធូរបន្ថយ​វិបត្តិ​ស្បៀងអាហារ​ធ្ងន់ធ្ងរ​ពិភពលោក៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        304
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        303
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        294

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm