អគ្គនាយកដ្ឋានពន្ធដារ កំណត់ការប្រមូលចំណូលក្នុងឆ្នាំនេះ ឱ្យលើស ១០ភាគរយ នៃផែនការ

2022/07/14 07:26:13 pm        670

ភ្នំពេញ៖ អគ្គនាយដ្ឋានពន្ធដារ នឹងអនុវត្តការប្រមូលចំណូលពន្ធឲ្យសម្រេចបានលើសផែនការ ដែល​កំណត់ដោយច្បាប់គ្រប់គ្រងហិរញ្ញវត្ថុ មិនតិចជាង ១០ ភាគរយនោះឡើយ នៅក្នុងឆ្នាំ ២០២២ នេះ ខណៈបច្ចុប្បន្នអគ្គនាយកដ្ឋានបានពង្រឹងនូវវិធានការគោលនយោបាយ និងរដ្ឋបាលសារពើពន្ធ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធឲ្យបានល្អប្រសើរ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ​និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា​អគ្គ​នាយក​នៃអគ្គនាយកដ្ឋានពន្ធដារ ​លើកឡើងនៅក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់និងបទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ ជូនដល់ថ្នាក់ដឹកនាំ ​និងមន្រ្តីរាជការពន្ធដារដែលទទួលបាននីតិសម្បទា ជា​នគរបាល​យុត្តិធម៌” នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះថា ការពង្រឹង និងបណ្តុះបណ្តាលធនធាន​មនុស្ស​គឺជាកត្តាសំខាន់, ដើម្បីពង្រីក​ធនធាន​ឲ្យកាន់តែសំបូរបែប​ នឹងឆ្លើយតបតាមតម្រូវការ ក្នុង​នោះការ​ពង្រឹក​ផ្សព្វផ្សាយច្បាប់ ​និងបទប្បញ្ញត្តិស្តីពីពន្ធដារ កំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារ​ពើពន្ធ និងបន្តពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធ ​គឺជារឿងចាំបាច់ផងដែរ ដើម្បីឲ្យអ្នកជាប់ពន្ធទាំង​អស់​បានយល់អំពីកាតព្វកិច្ចនៃការបង់ពន្ធ។

ឯកឧត្តម បន្តថា ជុំវិញការពង្រីកធនធានមនុស្សនេះ មន្រ្តីពន្ធដារ​អាចធ្វើសវនកម្មកំណត់ពន្ធ និង​ប្រមូលចំណូលពន្ធបានល្អប្រសើរជាងមុន ​ជាក់ស្តែងនៅក្នុងវិបត្តិនៃការរីករាលជំងឺកូវីដ ១៩ អគ្គនាយក​ដ្ឋាន​នៅតែបន្តប្រមូលចំណូលពន្ធបានលើសផែនការ ក្នុងនោះបើគិតការប្រមូលចំណូល​ក្នុងរយៈពេលជាង ៦ ខែ ឆ្នាំ២០២២ នេះវិញ ​អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង ៧០ភាគ​រយរួចហើយ ​នឹងបើតាមការគ្រោងទុក ​នៅក្នុងឆ្នាំ ២០២២ នេះ​ អគ្គនាយកដ្ឋានពន្ធដារ នឹង​អាចប្រមូលចំណូលលើលផែនការក្នុងរង្វង់ជាង ​១០ភាគរយផងដែរ។

ឯកឧត្តម គង់ វិបុល បន្តថា ទាក់ទងការប្រមូលចំណូលបានល្អប្រសើរ ​ជាពិសេសនៅក្នុងឆ្នាំនេះ ដោយ​សារមន្រ្តីពន្ធដារបានប្រតិបត្តិការនិងបទល្មើសពន្ធដារមួយចំនួន និងផ្សព្វផ្សាយ​អំពី​សិទ្ធ​ត្រួតពិនិត្យ បទល្មើស​បទឧក្រិដ្ឋ ​បទមជ្ឈិម និងបទលហុកំណត់អត្តសញ្ញាណ ​និងចាប់ជន​ល្មើស ​តាមច្បាប់កំណត់នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ​ នឹងកសាងសំណុំរឿងបទល្មើស​ទៅតុលាការជាដើម និងការបន្តកៀគរប្រមូលចំណូលឲ្យអស់សក្តានុពលផង និងពន្ធដារក៏នៅក្នុងក្របខណ្ឌ​សម្អាត​ប្រាក់ផងដែរ ដែលជាផ្នែកមួយក្នុងការជម្រុញប្រមូលចំណូលឲ្យបានល្អប្រសើរ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២២ នេះ រាជរដ្ឋាភិបាលបានកំណត់ការគ្រប់គ្រង និងមូលចំណូលក្នុង​វិស័យពន្ធដារ ​ដែលកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុ ​សម្រាប់ការគ្រប់គ្រង​ ក្នុងចំនួនប្រមាណជាង ១១ ៤១៩ ប៊ីលានរៀល ត្រូវជាង ២ ៨១៩ លានដុល្លារអាមេរិក ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm