ទឹកទន្លេមេគង្គខេត្តកំពង់ចាម ចាប់ផ្តើមហក់ឡើង ក្រោយធ្លាក់ភ្លៀងប៉ុន្មានថ្ងៃជាប់គ្នា

2022/07/14 07:56:47 pm        935

កំពង់ចាម៖ ស្ថានភាពអាកាសធាតុក្នុងខេត្តកំពង់ចាម-ត្បូងឃ្មុំ មួយរយៈចុងក្រោយនេះ មានធ្លាក់ភ្លៀងតាមតំបន់ បណ្ដាលឱ្យទឹកទន្លេមេគង្គ បានហក់ឡើងជាបន្ទបន្ទាប់ ប៉ុន្តែមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។

យោងតាមរបាយការណ៍កម្ពស់ទឹក របស់មន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តកំពង់ចាម បានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែកក្កដានេះ ទឹកទន្លេមេគង្គ បានឡើងសន្សឹមៗដល់កម្ពស់៨.៥៦ម៉ែត្រ បើធៀប ឆ្នាំមុន កម្ពស់ទឹកទន្លេមេគង្គកំពង់ចាម ៥.០៧ម៉ែត្រកម្រិត ដែលត្រូវប្រកាសអាសន្ន​សម្រាប់ខេត្តកំពង់ចាម គឺកម្ពស់១៥ម៉ែត្រ២០សង់ទីម៉ែត្រ។ ហើយកម្ពស់ទឹកទន្លេឡើងនៅពេលនេះ មិនទាន់​បានហូរចូល ទៅតំបន់វាលទំនាបទេ ពោលគឺបច្ចុប្បន្ន តាមដងទន្លេតូច ​ក្នុងស្រុកកោះសូទិន ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅរដូវនេះ គឺប្រើប្រាស់ទូកចម្លងឬកាណូត ឆ្លងពីត្រើយម្ខាងទៅម្ខាង។

តែសម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម-ត្បូងឃ្មុំ បានសម្ដែង ការព្រួយបារម្ភថា បើទឹកទន្លេតូចដូចឆ្នាំទៅ ​គឺពួកគេនឹងជួបការលំបាកក្នុងការងារបង្កបង្កើនផល​ហើយ​ជា​ពិសេសធ្វើឲ្យដីរឹង ​ពិបាកភ្ជួររាស់ សម្បូរសត្វកណ្តុរ​ និងស្រមោច។

ប្រជាពលរដ្ឋ បានបញ្ជាក់ថា​ ក្រៅពីនោះ ទឹកតូចពេក ក៏នឹងមិនបាននាំមកនូវដីល្បាប់ ​សម្រាប់ការ ងារដាំដុះដំណាំផ្សេងៗ ប៉ុន្តែបើទឹកជំនន់ធំ​ និងអូសបន្លាយយូរពេក​ ក៏មិនល្អដែរ៕ អត្ថបទ៖ ថុង សីហា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        47
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm