ស្ថានភាពអាកាសធាតុនៅខេត្តកំពត-កែបចាប់ផ្តើមល្អប្រសើរឡើងវិញ

2022/07/14 08:10:07 pm        1.8 K

កំពត-កែប៖ បន្ទាប់ពីទទួលរងឥទ្ធិពលគន្លងសម្ភាធទាប ធ្វើឲ្យផ្ទៃមេឃអាប់អួរ និងមានភ្លៀងធ្លាក់​រាយប៉ាយប៉ុន្មាន ថ្ងៃកន្លងមនេះ ស្ថានភាពអាកាសធាតុ នៅខេត្តកំពត-កែប បានប្រសើរឡើងវិញហើយ ផ្ទៃមេឃស្រឡះ ថ្ងៃរះជាប្រក្រតី ផ្ទៃសមុទ្រស្ងប់ខ្យល់ និងរលក ចំណែកវារីអគ្គិសនីកំចាយ បានបិទទ្វាររំដោះទឹកចំនួនបីវិញ។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពត-កែប បានឲ្យដឹងថា រយៈពេលជិតមួយសប្តាហ៍ ហើយ ដែលអាកាសធាតុនៅក្នុងខេត្តកំពត-កែប មានភាពអាប់អួរ ​មិនមានពន្លឺថ្ងៃ មានភ្លៀងធ្លាក់​រាយប៉ាយ ទូទាំងខេត្ត ប៉ុន្តែមិនបង្កឲ្យមានជំនន់ទឹកភ្លៀងនោះទេ។ ​ហើយនៅព្រឹកថ្ងៃទី ១៤ ខែកក្កដា នេះ អាកាស ធាតុក្នុងខេត្តទាំងពីរ បានវិលត្រឡប់មករកប្រក្រតីភាពឡើងវិញហើយ ដោយផ្ទៃមេឃស្រលះ មានថ្ងៃរះ ផ្ទៃសមុទ្រស្ងប់ខ្យល់ គ្មានរលកបោកបក់នោះទេ។

ដោយឡែក ចំពោះស្ថានភាពកម្ពស់ទឹកទំនប់វារីអគ្គិនីកំចាយវិញ ​ក៏មិនមានអ្វីគួរឲ្យព្រួយបារម្ភ ទៀតដែរ ដែលបើតាមការឲ្យដឹងពីលោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពត គឺស្ថានភាព កម្ពស់ទឹកមានភាពល្អប្រសើរឡើងវិញ ​ចាប់តាំងពីយប់មិញម្ល៉េះ ពោលគឺកម្ពស់​ទឹកទំនប់​វារីអគ្គិសនីកំចាយ ១៦៨ម៉ែត្រ​ ប៉ុន្តែរំហូរចូលអាងស្តុកថយចុះនៅសល់ត្រឹម៦១៣ម៉ែត្រគូប ក្នុង​មួយវិនាទី ខណៈម្សិលមិញ រំហូរចូលអាង ១៦២០ម៉ែត្រគូប ក្នុងមួយវិនាទី។

ក្រុមហ៊ុន បានបិទទ្វារទឹកចំនួនបី គឺបើកតែទ្វារទឹកចំនួន ១ មានកម្ពស់២ម៉ែត្រ ដែល​មានរំហូចេញត្រឹម ២៦១ម៉ែត្រគូប ក្នុងមួយនាទី។

តែទោះជាយ៉ាងណា អាជ្ញាធរ មន្ត្រីជំនាញ ពាក់ពាក់ព័ន្ធ នៅតែបន្តក្រើនរំលឹកដល់ប្រជានេសាទ នៃ ខេត្តទាំងពីរ ​ពលរដ្ឋរស់នៅតាមតំបន់មាត់ព្រែកកំពត អាជីវករនៅតាមដងព្រែក​ បន្តការប្រុងប្រយ័ត្ន ព្រោះ បើតាមការព្យាករណ៍របស់ក្រសួង ​អាកាសធាតុអាចនឹងមានការប្រែប្រួល ឬអាច​មាន​ភ្លៀងធ្លាក់មកវិញ៕អត្ថបទ៖ អន សារឹម 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        192
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm