មន្តីជាន់ខ្ពស់ក្រសួងមុខងារសាធារណៈ៖ កាតមន្ត្រីរាជការជំនាន់ថ្មី នឹងអាចដកលុយពីម៉ាស៊ីន ATM បាន

2022/07/14 09:58:59 pm        578

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ​កំពុងគិតគូរ ​និងធ្វើការងារជាមួយដៃគូរពាក់ព័ន្ធ ដើម្បី​បង្កើត​កាត​សម្គាល់​របស់​មន្ត្រីរាជការជំនាន់ថ្មី ដែលមានមុខងារជាកាតសម្គាល់អត្តសញ្ញាណរបស់​មន្ត្រី​រាជការផង ​និងអាចប្រើជាកាត ដែលអាចដកប្រាក់បៀវត្សរ៍ពីម៉ាស៊ីនATMបានផងដែរ។

ឯកឧត្តម ឆាយ ឆត្រាវុធ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ក្នុងពេលអញ្ជើញ​ជា​អធិបតីភាព​ ក្នុងកិច្ចប្រជុំ ស្តីពី ”ការផ្តល់ធាតុចូលលើសេចក្តីព្រាងនីតិវិធី នៃការត្រួតពិនិត្យលើការ​ផ្លាស់ប្តូរ​ស្ថាន​ភាពរដ្ឋបាល ​និងគ្រួសារ របស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ” ដែលបានធ្វើនៅ​លាសាខេត្តពោធិ៍សាត់ កាលពីម្សិលមិញ​ បានបញ្ជាក់ថា​ កម្រិតជីវភាពរបស់មន្ត្រីរាជការ កំពុងត្រូវបាន​គិតគូរ​ពីរាជរដ្ឋាភិបាល។

ឯកឧត្តម បានបន្តលើកឡើងថា ​ក្រសួងមុខងារសាធារណៈ ​ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំធ្វើយ៉ាងណា ​ឲ្យដំណើរការនៃការដំឡើង និងបើក​ប្រាក់​បៀវត្សរ៍​ជូនមន្ត្រីរាជការ​កាន់​តែមានភាពល្អប្រសើរ ច្បាស់លាស់ត្រឹមត្រូវ និងមានភាពងាយស្រួលឆាប់រហ័ស ស្របតាម​បច្ចេកវិទ្យាជឿនលឿន។

ក្នុងកិច្ចប្រជុំនេះក៏មានការធ្វើបទបង្ហាញសំខាន់ៗ ពីមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈផងដែរ ជូនដល់ មន្ត្រីរាជការដែលបានចូលរួមប្រមាណ៦០នាក់ មកពីគ្រប់អង្គភាពមន្ទីរជុំវិញខេត្ត ដែលធ្វើ​ឱ្យពួកគេទទួល​បាន​នូវចំណេះដឹងថ្មីៗ ​លើការប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងការគ្រប់គ្រង​ទិន្នន័យ​មន្ត្រីរាជការ និងមានការយល់ដឹងបន្ថែម លើច្បាប់និងនីតីវិធីផ្សេងៗ៕អត្ថបទ៖ ភិរុណ ពៅ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm