​ទីបំផុតអ្នកប៉ះពាល់បុរសផ្ទុកកូវីដ១៩ ក្នុងពិធីមង្គលការនៅស្រុកឈូកទាំង ១០នាក់ មិនឆ្លងជំងឺកូវីដ១៩ទេ

2021/04/27 09:59:58 am        51

កំពត៖​ ក្រោយពេលបានដឹងថា មានបុរសផ្ទុកកូវីដ១៩មា្នក់ មកពីរាជធានីភ្នំ បានចូលរួមក្នុងពិធីមង្គលការមួយនៅស្រុកឈូក ខេត្តកំពត អាជ្ញាធរស្រុកបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ជាមួយបុរសនោះចំនួន ១០នាក់។ ហើយក្រោយពេលយកសំណាកទៅវិភាគលើកទី៣ ជាលទ្ធផលនៅតែអវិជ្ជមានទាំងអស់ គ្មានពលរដ្ឋណាម្នាក់បានឆ្លងកូវីដ១៩ក្នុងហេតុការនោះទេ។

​ប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរសុខាភិបាលខេត្តកំពត លោក ហេង ចាន់ថា បានប្រាប់នៅរសៀលថ្ងៃទី៣០ ខែមីនានេះថា ពលរដ្ឋ ០៦នាក់ពាក់ព័ន្ធនឹងហេតុការណ៍បុរសផ្ទុកកូវីដ១៩ បានចូលរួមពិធីមង្គលការនៅស្រុកឈូក ខេត្តកំពត ដែលបានបញ្ជូនមកធ្វើចត្តាឡីស័កនៅសហគមន៍អ្នកផលិត​អំបិល កំពត-កែប កាលពីថ្ងៃទី១៥ ខែមីនាកន្លងមកនោះ ​ថ្ងៃទី៣០ ខែមីនានេះ ត្រូវបានរដ្ឋបាលស្រុកឈូកមកទទួលយកទៅគេហដ្ឋានវិញហើយ ក្រោយពេលលទ្ធផលតេស្តលើកទី៣ បញ្ជាក់ថាអវិជ្ជមាននោះ ។ ហើយសំណាកវិភាគរបស់ពលរដ្ឋ ០៤នាក់ផ្សេងទៀត ដែលបានកំពុងធ្វើចត្តាឡីស័កនៅផ្ទះកូនក្រមុំ ក៏ទទួលបានលទ្ធផលអវិជ្ជមានដូចគ្នា។

ប្រជាពលរដ្ឋក្រោយពេលបានដឹងលទ្ធផល ពួកគាត់មានសេចក្តីសប្បាយរីករាយណាស់ នឹងបានថ្លែងអំណរគុណ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រូពេទ្យជំនាញដែលបានយកចិត្តទុកដាក់ មើលថែចំពោះពួកគាត់។

​ពលរដ្ឋ១០នាក់ បានប៉ះពាល់ផ្ទាល់ជាមួយបុរសវិជ្ជមានកូវីដ១៩ នៅក្នុងពិធីមង្គលការមួយកាល ពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ នៅភូមិដំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូក ហើយពលរដ្ឋ ០៦នាក់ ត្រូវបានបញ្ជូនមកធ្វើចត្តាឡីស័ក នៅសហគមន៍អ្នកផលិតអំបិល ខេត្តកំពត-កែប កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ និងមនុស្ស ០៤នាក់ផ្សេងទៀត តម្រូវអោយធ្វើចត្តាឡីស័កនៅផ្ទះកូនក្រមុំ ចំណែកអ្នកប៉ះពាល់ដោយប្រយោលប្រមាណ ៣៨នាក់ ត្រូវបានអាជ្ញាធរស្រុកឈូក ប្រាប់ឲ្យចត្តាឡីស័កតាមផ្ទះរៀងៗខ្លួនផងដែរ៕ អត្ថបទ៖ អាន សារីម

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm