អ្នកស្រាវជ្រាវ៖ អាស៊ានគួរប្រកាន់ជំហរកណ្ដាល មិនត្រូវផ្អៀងទៅមហាអំណាចណាមួយផ្ដាច់មុខ

2022/07/14 11:47:15 pm        857

ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវភូមិសាស្ត្រនយោបាយ បានបង្ហាញជាទស្សនៈថា ប្រទេសអាស៊ាន គួរបន្តប្រកាន់ជំហរជាកណ្ដាល មិនត្រូវផ្អៀងទៅចាប់មហាអំណាចណាមួយផ្ដាច់មុខនោះទេ ខណៈចិន និងអាមេរិក កំពុងដណ្ដើមគ្នាជះឥទ្ធិពល និងអំណាចមកលើប្រទេសនៅភូមិភាគអាស៊ីអាគ្នេយ៍យ៉ាងខ្លាំង នាប៉ុន្មានទស វត្សរ៍ចុងក្រោយមកនេះ។

​ក្នុងកិច្ចពិភាក្សាតុមូល ស្ដីពីអាស៊ាននៅចន្លោះចិន និងសហរដ្ឋអាមេរិក ក្នុងបរិបទថ្មី នៅថ្ងៃទី១៤ ខែកក្កដា នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ពិភពលោក នឹងដូរបរិយាកាសយ៉ាងខ្លាំងបំផុតសម្រាប់ប្រទេសតូចតាច ហើយប្រទេសតូចតាច មិនអាចទៅខាងណាបាននោះទេ (ចាប់យកមហាអំណាចណាមួយ) ព្រោះមហាអំណាចដូរលឿនណាស់ ដូរតាមគេមិនទាន់ឡើយ ។

ឯកឧត្តមបានបន្តថា អាស៊ាន គឺជាភាពទន់ខ្សោយបំផុត នៅក្នុងបរិបទចន្លោះរវាងចិន និងអាមេរិក ប៉ុន្តែនៅពេលនេះ ដៃគូរបស់អាមេរិក កំពុងជាប់ដៃផ្ដល់ថវិកាទៅឲ្យប្រទេសអ៊ុយក្រែន ដូច្នេះវាជាឱកាសរបស់ចិន ក្នុងការពង្រីក ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក និងចិន បាននិយាយគ្នាហើយថា ប្រទេសទាំងពីរ នឹងរួមគ្នាធ្វើសេដ្ឋកិច្ចឲ្យរីកចម្រើន និងកាត់បន្ថយកម្ដៅពិភពលោក ខាងនយោយបាយ ។

លោក ពុយ គា អ្នកតាមដាននយោបាយ និងជាអ្នកកាសែតជើងចាស់ម្នាក់ បានលើកឡើងថា សម្រាប់តំបន់អាស៊ាន បើប្រៀបធៀបនឹងចិន ដូចជាម្ដាយកំពុងផ្ដល់នូវសេដ្ឋកិច្ច ហើយអាមេរិក ប្រៀបដូចជាឪពុក ដែលមានកម្លាំងសាច់ដុំ ធ្វើការងារផ្សេងៗ ។ ទោះបីស្រលាញ់អាមេរិក តែអាស៊ាន កំពុងថ្នាក់ថ្នមចិនខ្លាំង ព្រោះបញ្ហាសេដ្ឋកិច្ច គឺមិនអាចអត់មួយណាបានដូចគ្នា ខណៈអាមេរិក និងអាស៊ាន ក្លាយជាសមាជិកដៃគូតាំងពីឆ្នាំ១៩៧៧ ក្រោយការបង្កើតអាស៊ាន ១០ឆ្នាំ (១៩៦៧) ឯចិន នៅឆ្នាំ១៩៩៦។

រីឯបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា រឿងអាស៊ាន នៅចន្លោះចិន និងអាមេរិក មិនដែលត្រជាក់នោះទេ ដែលកម្ដៅកាន់តែខ្លាំងនោះ នៅដើមអាណត្តិរបស់លោកបារ៉ាក់ អូបាម៉ា ដែលបានដាក់ចេញនូវគោលនយោបាយ “ដំណើរឆ្ពោះមកកាន់អាស៊ី” របស់អាមេរិក គឺជាការប្រកួតប្រជែងដណ្ដើមឥទ្ធិពលគ្នាខ្លាំងនៅក្នុងតំបន់អាស៊ាន រវាងចិន និងអាមេរិក ។

ក្នុងកិច្ចពិភាក្សាតុមូលនេះ ក្រុមវាគ្មិន បានបញ្ជាក់ថា ការចាប់យកមហាអំណាចណាមួយផ្ដាច់មុខនោះ គឺអាស៊ាន ក៏ធ្លាប់ជួបនូវបញ្ហាជូរចត់ជាច្រើន ដូចជាប្រទេសកម្ពុជា ជាដើម៕ អត្ថបទ៖ សុខរិទ្ធិ



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm