ឯកឧត្តម ហេង រតនា អញ្ជើញគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋជប៉ុន ឯកឧត្តម អាបេ ហ្ស៊ីនស៊ូ

2022/07/15 01:06:56 am        687

ភ្នំពេញ, ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម Shinzo Abe អតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលទទួលមរណភាព កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តម ហេង រតនា បានថ្លែងថា មរណៈភាពរបស់ឯកឧត្តម Shinzo Abe គឺជាការបាត់បង់វរជនដ៏ឆ្នើមមួយរូបរបស់ប្រទេស និងប្រជាជនជប៉ុន ក៏ដូចជាការបាត់បង់មិត្តភក្តិដ៏ល្អមួយរូបរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។

ឯកឧត្តម បានបន្តថា អាណត្តិដឹកនាំរបស់ឯកឧត្តម Shinzo Abe បានខិតខំជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ជប៉ុន ជាពិសេសបានគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោយ៉ាងខ្លាំងក្លា ទាំងវិស័យសេដ្ឋកិច្ចនិងនយោបាយ។

អគ្គនាយកស៊ីម៉ាក់ បានបន្ថែមថា ដោយឡែកក្នុងវិស័យសកម្មភាពកម្ចាត់មីន តាមរយៈការឧបត្ថម្ភគាំទ្រជាថវិកាជំនួយឥតសំណង សម្ភារបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេស ដែលសម្តេតេជោបានស្នេីសុំ ក្នុងគោលបំណងរួមចំណែកយ៉ាងសំខាន់ក្នុងការរំដោះផ្ទៃដីសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតំបន់ ដែលរងគ្រោះដោយគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ព្រមទាំងការកសាងនូវហេដ្ឋារចនាសម័្ពន្ធរូបវ័ន្តនៅតំបន់ដែលបានបោសសម្អាតមីនរួចផងដែរ។ ឯកឧត្តម បានឧទ្ធិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម Shinzo Abe Abe សូមបានទៅកាន់ទីបរមសុខកុំបីឃ្លាងឃ្លៀតឡើង៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm