ប្រធានាធិបតី​ស្រីលង្កា​ផ្ញើ​លិខិត​លាលែង​ពី​តំណែង ក្រោយ​គេចខ្លួន​ពី​ប្រទេស​ម៉ា​ល់​ឌី​វ​ទៅ​សិង្ហ​បុរី

2022/07/15 05:15:22 pm        706

​ស្រីលង្កា៖ ប្រធានាធិបតី​ស្រីលង្កា​លោក Gotabaya Rajapaksa បាន​ដាក់​លិខិត​លាលែង​ពី​តំណែងក្រោយ​ប្រភព​ចំនួន​២ ពី​រដ្ឋាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បន្ទាប់ពី​លោក​បាន​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី ក្រោយ​ការ​តវ៉ា​ធំ​ៗ​ជាច្រើន​ជុំវិញ​ការ​ដួល​រលំ​សេដ្ឋកិច្ច​របស់​ប្រទេស​ដី​កោះ​មួយ​នេះ​។

​គេ​ជឿ​ថា លោក​មានបំណង​ចាក​ចេញពី​ប្រទេស​ស្រីលង្កា​មុន​ការ​ចុះ​ចេញពី​តំណែង ដើម្បី​គេច​ចេញ​ពី​ការ​ចាប់ខ្លួន​ដែល​អាច​នឹង​កើតឡើង​ក្រោម​រដ្ឋបាល​ថ្មី​។ ប្រភព ​២ បាន​និយាយ​ថា លោក Rajapaksa បាន​ផ្ញើ​លិខិត​លាលែង​ពី​តំណែង​តាម​សារ​អេឡិចត្រូនិក ទៅកាន់​ប្រធាន​សភា​របស់​ប្រទេស​នេះ​កាលពី​ព្រលប់​ថ្ងៃ​ព្រហស្បតិ៍​។ ​ការិយាល័យ​របស់​ប្រធាន​សភា​បាន​និយាយ​ថា ខ្លួន​នឹង​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​របស់​លិខិត​នេះ ពី​ភាព​ពេញលេញ​គ្រប់​ជ្រុងជ្រោយ​ទាំងអស់​សម្រាប់​ដំណើរការ​ស្របច្បាប់ និង​ប្រកាស​ជា​ផ្លូវការ​អំពី​ការលាលែង​ពី​តំណែង​របស់​លោក Rajapaksa នៅ​ថ្ងៃ​សុក្រ​នេះ​។ ​ក្នុង​រដ្ឋធានី​ពាណិជ្ជកម្ម​ Colombo ​ទាហាន​បាន​ល្បាត​តាម​ដង​ផ្លូវ​នានាដើម្បី​អនុវត្ត​ច្បាប់​បម្រាម​គោចរ​។

យោង​តាម​បុគ្គល​ម្នាក់​ដែល​ដឹង​ពី​ស្ថានភាព​នេះ លោក Rajapaksa ដែល​បាន​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​ម៉ា​ល់​ឌី​វ​កាលពី​ថ្ងៃ​ពុធ គេច​ចេញពី​ការបះបោរ​ដ៏​ធំ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្រោម​ការដឹកនាំ​របស់​លោក បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​សិង្ហ​បុរីតាម​ជើង​ហោះ​ហើរ ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អារ៉ាប៊ីសាអ៊ូឌីត។ ​អ្នកដំណើរ​ម្នាក់​នៅ​លើ​ជើង​ហោះហើរ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​សារព័ត៌មាន Reuters ថា លោក Rajapaksa ត្រូវ​បាន​ជួប​សន្តិសុខ​មួយ​ក្រុម និង​ត្រូវ​គេ​ឃើញ​ចាក​ចេញពី​កន្លែង​ទទួល​ភ្ញៀវ​ពិសេស​ នៅ​ព្រមាន​យន្តហោះ​តាម​ក្បួន​រថយន្ត​ពណ៌​ខ្មៅ​។​ ​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​លើ​ជើង​ហោះហើរ​នោះ​បាន​ប្រាប់​សារព័ត៌មាន ​Reuters ​ថា ប្រធានាធិបតី​រូប​នេះ​ដែល​បាន​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ខ្មៅ បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពាណិជ្ជកម្ម​ជាមួយ​ភរិយា​របស់​លោក ​និង​អង្គរក្ស ​២​នាក់​ដែល​ពិពណ៌នា​ពី​រូបលោក​ថាមាន​ភាព​ស្ងប់ស្ងាត់ និង​រួសរាយ​រាក់ទាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        69
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm