រុស្ស៊ី​ព្រមាន​ថា​ ក្រុម​ប្រទេស ​G7​ ព្យាយាម​កាត់បន្ថយ​តម្លៃ​ប្រេង​ដែល​អាច​ធ្វើ​ឲ្យ​តម្លៃ​ហក់​ឡើង​កាន់តែ​ខ្ពស់​

2022/07/15 06:53:07 pm        665

​រុស្ស៊ី៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharova បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការប៉ុនប៉ង​ដោយ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ទាំង​៧ ឬ G7 ដើម្បី​កាត់បន្ថយ​តម្លៃ​ប្រេង​ ការពិត​អាច​រុញ​ឲ្យ​តម្លៃ​ប្រេង​ហក់​ឡើង​ខ្ពស់​។​

​លោកស្រី​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្ដាហ៍​ថា ផែនការ​ទាំងនោះ​គឺ​ប្រឆាំង​នឹង​ទីផ្សារ និង​ប្រឈម​ហានិភ័យ​ខ្លាំង​។ ផែនការ​កាត់បន្ថយ​តម្លៃ​នេះ​ត្រូវ​បាន​ពិភាក្សា​លើកដំបូង​កាលពី​ខែ​មុន ​ដោយ​រដ្ឋមន្ត្រីក្រសួង​រតនាគារ​អាមេរិក​លោកស្រី Janet Yellen ជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការ​បង្កើន​សម្ពាធ​លើ​ក្រុង Moscow ដើម្បី​បញ្ចប់​អ្វី​ដែល​វិមាន​ក្រឹម​ឡាំង​បាន​ហៅថា​ ជា​ប្រតិបត្តិការ​សឹក​ពិសេស​នៅ​អ៊ុយ​ក្រែ​ន​។ ​ទម្រង់​នៃ​កិច្ចព្រមព្រៀង​ចុងក្រោយ និង​កម្រិត​តម្លៃ​នៅ​មិនទាន់​បាន​ប្រកាស​នៅ​ឡើយ​ទេ​។

​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​បាន​ប្រកាស​ការ​រឹតត្បិត​លើ​ការទិញ​ប្រេង​របស់​រុស្ស៊ី​ ជា​វិធីសាស្ត្រ​មួយ​នៃ​ការ​ដាក់​ទណ្ឌកម្ម​ខ្ទប់​ដង្ហើម​សេដ្ឋកិច្ច​រុស្ស៊ី។​ ​ប្រេង​របស់​រុស្ស៊ី​បាន​លក់​រួច​ទៅ​ហើយដោយ​បញ្ចុះ​តម្លៃ​ដ៏​ច្រើន​ទៅកាន់​ពិភពលោក ស្រប​ពេល​ជួប​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ និង​ភស្តុភារ​។​ ​តម្លៃ​ប្រេង​លាយ​អ៊ុយ​រ៉ា​ល់ (Urals) ​របស់​រុស្ស៊ី​គឺ​ប្រហែល ៧៥​ដុល្លារ​អាមេរិក​ក្នុង​មួយ​បារ៉ែល បើ​ប្រៀប​ធៀប​ទៅ​នឹង​តម្លៃ​គោល​ប្រេង Brent នៅ​ខែ​ខាងមុខ​ដែល​ក្រោម​ ១០០ដុល្លារ​។ រុស្ស៊ី​បាន​ព្រាង​កញ្ចប់​ថវិកា​ឆ្នាំ​២០២២ ​ដំបូង​ដោយ​ប្រើ​តម្លៃ​មធ្យម​អ៊ុយ​រ៉ាល់ ៦២,២ដុល្លារ​ក្នុង​មួយ​បារ៉ែល​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        251
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        293
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        272

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm