ILO ជួយក្រសួងទេសចរណ៍បណ្តុះបណ្តាលធនធានមនុស្ស និងជំនាញម្ហូបចិនក្នុងខេត្តទេសចរណ៍ចំនួន៣

2022/07/15 08:58:32 pm        997

ភ្នំពេញ៖ អង្គការ ILO​ សន្យាជួយក្រសួងទេសចរណ៍លើការបណ្តុះបណ្តាលធនធានមនុស្ស លើជំនាញម្ហូបចិន ក្នុងខេត្តគោលដៅចំនួន ៣ ដែលជាផ្នែកមួយនៃការស្តារជំនាញវិជ្ជាជីវៈឡើងវិញ ក្នុងនិងក្រោយវិបត្តិកូវីដនេះ។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានទទួលជួបលោក Yutong Liu នាយក​គម្រោង និងជាអ្នកសម្របសម្រួលគម្រោងភាពជាដៃគូ អង្គការអន្តរជាតិផ្នែកការងារ ILOប្រទេស​ចិន ពិភាក្សាលើការ ពង្រីកការផ្តល់ជំនួយកសាងធនធានមនុស្ស ស្តារជំនាញ​វិជ្ជាជីវៈ​ឡើងវិញ ក្នុងនិងក្រោយវិបត្តិកូវីដនេះ ហើយILOនឹងពង្រីកការបណ្តុះបណ្តាលជំនាញ​ធ្វើម្ហូបបែបចិន​ដល់​ចុងភៅវ័យក្មេងកម្ពុជា។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន​នៃគណៈកម្មការ គ្រប់គ្រងគម្រោង ​ហូកាបានថ្លែងក្រោយជំនួបនោះថា ​នៅក្នុងជំនួបនេះ លោក Yutong Liu នាយកគម្រោង ILO –China ​នឹងបន្តគាំទ្រដល់ក្រសួងទេសចរណ៍ តាមរយៈគណៈកម្មការ​គ្រប់គ្រងគម្រោង ហូកា ដើម្បីជំរុញការ ​បណ្តុះបណ្តាលជំនាញទេសចរណ៍បន្ថែមលើខេត្តសៀមរាប រួមមានខេត្តបាត់ដំបង និងបន្ទាយមានជ័យ ហើយនឹងពិនិត្យលទ្ធភាពដើម្បីជំរុញកិច្ច​សហប្រតិបត្តិការ​លើការភ្ជាប់ទំនាក់ទំនងរវាងសាលាបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈទេសចរណ៍​នៅកម្ពុជា ជាមួយសាលាបណ្តុះបណ្តាលបណ្តាលវិជ្ជាជីវៈទេសចរណ៍​នៅប្រទេសចិនផងដែរ។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា បច្ចុប្បន្នអង្គការអន្តរជាតិ​ខាងការងារ (ILO) ​បានគាំទ្រផ្តល់ការបណ្តុះបណ្តាលបុគ្គលិក​ជំនាញ​ទេសចរណ៍ជាច្រើន ហើយ​កន្លងមកអង្គការ ILO បានគាំទ្រការ បណ្តុះបណ្តាលគ្រូបង្គោលបានចំនួន ២៤រូប និងអ្នកជំនាញ​ចំនួន ៣១រូបលើជំនាញសេ វាកម្មម្ហូបអាហារ និងភេសជ្ជៈ និងការបណ្តុះបណ្តាលបន្តខាងក្នុង​មូលដ្ឋាន​អាជីវកម្មទេសចរណ៍ ដល់អ្នកជំនាញច្រើនជាង ២០០រូប។

ឯកឧត្តម បន្តទៀតថា ​បន្ថែមលើនេះការគាំទ្ររបស់អង្គការអន្តរជាតិខាងការងារ (ILO) នឹង​ផ្តល់ការបណ្តុះបណ្តាល​ គ្រូបង្គោលចំនួន ១២៥រូប ​និងអ្នកជំនាញចំនួន ១៥០រូប លើជំនាញ​សេវាកម្មម្ហូបអាហារនិងភេជ្ជៈ ការិយាល័យ ជួរមុខ ​និងគេហកិច្ច ដែលការបណ្តុះបណ្តាលនេះនឹង​គាំទ្រដល់​យុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ក្នុងការ ពង្រឹង ការអភិវឌ្ឍ​ជំនាញវិជ្ជាជីវៈទេសចរណ៍​ក្នុងបរិបទថ្មី៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm