Honda សម្ដែង​ក្ដី​រីករាយ​ចំពោះ​ការ​បន្ដ​កុងត្រា​ជាមួយ​ក្រុម​គោព្រៃ​កម្ពុជា​

2021/04/27 09:59:58 am        158

​បាល់ទាត់៖ លោក Keisuke Honda បាន​សម្ដែង​នូវ​ក្ដី​រីករាយ​ជា​ខ្លាំង ចំពោះ​ការ​បន្ដ​កុងត្រា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជាក្នុងនាម​អ្នកចាត់ការ​ទូទៅ ដើម្បី​បន្ដ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ។​

​តាមរយៈ​វីដេអូ ដែល​បង្ហោះ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា​នេះ អតីត​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន​រូប​នេះ​បាន​បញ្ជាក់​ថា លោក​នឹង​ព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ដឹកនាំ​ក្រុម​គោព្រៃ​កម្ពុជាយកឈ្នះ​ក្រុម​ខ្លាំង​ៗ​លើ​ឆាក​អន្តរជាតិ ដ្បិត​លោក​គ្រោង​នឹង​មក​កម្ពុជា​នា​ពេល​ឆាប់ៗ​ខាងមុខ។​ គួរ​ដឹង​ថា បច្ចុប្បន្ន​លោក Keisuke Honda កំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប Neftci PFK នៃ​ក្រប​ខណ្ឌ Azerbaijan Premier League ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ តែ​លោក​បាន​ជ្រើស​រើស​ដៃ​ស្ដាំ​របស់​ខ្លួនគឺ​លោក Ryu Hirose ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​ដឹកនាំ​ផ្ទាល់ជំនួស​គ្រូ​បង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​លោក Felix G.Dalmas​ ដែល​បាន​ចាកចេញ។

​បច្ចុប្បន្ន​លោក Ryu Hirose កំពុង​មាន​វត្ត​មាននៅ​កម្ពុជា ហើយ​បាន​បន្ដ​ធ្វើការ​ជាមួយ​លោក Keisuke Honda ក្នុង​ការ​ជ្រើសរើស​កីឡាករ និង​រៀបចំ​ក្រុម​មុនដើម្បី​ធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​នាពេល​ឆាប់ៗ​ខាងមុខ ត្រៀម​បេសកកម្ម​ចំពោះ​មុខគឺ​ការប្រកួត​ជម្រុះ​ពានរង្វាន់ FIFA World Cup Qatar 2022 ជុំ​ទី​២ ក្នុង​ពូ​ល C ដែល​នៅសល់ ៣​ប្រកួត គ្រោង​បញ្ចប់​ការប្រកួត​នា​ខែ​មិថុនា​ខាងមុខនៅ​ប្រទេស​បា​រ៉ែ​ន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        122
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        134
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm