លោក Zelenskyy ថ្កោលទោស​រុស្ស៊ី បន្ទាប់ពី​ការវាយប្រហារ​ក្រុង ​Vinnytsia បណ្ដាល​ឲ្យ​មនុស្ស 23​នាក់​ស្លាប់​

2022/07/15 09:42:15 pm        3.7 K

​អ៊ុយ​ក្រែ​ន​៖ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក ​Volodymyr Zelenskyy បាន​ថ្កោលទោស​ការវាយប្រហារ​ដោយ​មី​ស៊ី​លរបស់​រុស្ស៊ី​លើ​ទីក្រុង ​Vinnytsia ភាគ​កណ្តាល​ប្រទេស​អ៊ុយ​ក្រែ​ន បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ 23នាក់​ស្លាប់ក្នុងនោះ​មាន​កុមារ ​3នាក់ និង​រងរបួស​ជាង 100នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​លោក Zelenskyy បាន​ចោទប្រកាន់​រុស្សី​ពី​ការបាញ់​ផ្លោង​មី​ស៊ី​ល​ទៅលើ​ជន​ស៊ីវិល​ដោយ​ចេតនា និង​បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត​សម្រាប់​រុស្ស៊ីឲ្យ​ត្រូវបាន​គេ​ប្រកាសថា​ ជា​រដ្ឋ​គាំទ្រ​ភេរវកម្ម​។ ​ក្រុមមន្ត្រី​បាន​និយាយថា មី​ស៊ី​ល ​Kalibr បំពាក់​លើ​នាវា ត្រូវបាន​បាញ់​ចេញពី​នាវាមុជទឹក​រុស្ស៊ី​នៅសមុទ្រ​ខ្មៅ ដែល​បាន​វាយប្រហារ​អគារ​លំនៅឋាន​ជន​ស៊ីវិលក្នុង​ទីក្រុង Vinnytsia ជាទី​ក្រុងមាន​ចម្ងាយ 268គីឡូម៉ែត្រភាគ​និរតី​រដ្ឋធានី Kyiv។ ​អភិបាលក្រុង Vinnytsia លោក Serhiy Borzov បាន​និយាយថា ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់អ៊ុយ​ក្រែ​នបាន​បាញ់​ទម្លាក់​មី​ស៊ី​ល 2​គ្រាប់​ក្នុងចំណោម​មី​ស៊ី​ល 4​គ្រាប់​របស់​រុស្សី​ដែល​បាញ់​ចូលមក​។

​ស្នងការ​នគរបាលជាតិលោក Ihor Klymenko បាន​និយាយថា រហូតមកដល់​ពេលនេះ​មានតែ​សាកសព 6​នាក់​ប៉ុណ្ណោះ​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ ​ខណៈ​មនុស្ស 39​​នាក់​នៅ​បាត់​ខ្លួន​នៅឡើយ​។ ​ការវាយប្រហារ​នេះបាន​កើតឡើង ​ខណៈដែល​មន្ត្រី​រដ្ឋាភិបាល​មកពី​ប្រទេស​ប្រមាណ 40 បាន​ជួបប្រជុំគ្នា​នៅ​ទី​ក្រុងឡាអេ ប្រទេស​ហូ​ឡង់ ដើម្បីពិភាក្សា​អំពី​ការសម្របសម្រួល​ការស៊ើបអង្កេត និង​ការកាត់ទោស​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​កើតមាន​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​លោក ​Zelenskyy បាន​អំពាវនាវ​ឱ្យ​បង្កើត​យន្តការ​មួយ​ សម្រាប់​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី​នៅ​ជុំវិញ​ពិភពលោក ​និង​ប្រើប្រាស់​ទ្រព្យសម្បត្តិ​នេះ ​ដើម្បី​ផ្តល់​សំណង​ដល់​ជនរងគ្រោះ​ដោយ​ភេរវកម្ម​រុស្ស៊ី៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        808
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        444
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm