មេដឹកនាំ​ហិរញ្ញវត្ថុ​ប្រទេស​ G20 ជួប​ប្រជុំ​នៅ​កោះ​បាលី​ក្រោម​ភាព​ស្មុគស្មាញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន

2022/07/15 10:17:13 pm        743

​ឥណ្ឌូនេស៊ី៖ មេដឹកនាំ​ហិរញ្ញវត្ថុ​ប្រទេស G20 បាន​ជួបប្រជុំគ្នា​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​រមណីយដ្ឋាន​កោះ​បាលី ខណៈដែលប្រទេស​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី​ព្យាយាម​ស្វែងរក​ចំណុចរួម​នៅក្នុង​ក្រុម ​ដែល​ជួប​ភាពស្មុគស្មាញ​ដោយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​ក្នុងពេល​មាន​សម្ពាធ​សេដ្ឋកិច្ច​អតិផរណា​កើនឡើង​។

ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​ដែល​វិមាន​ក្រឹម​ឡាំង​បាន​ចាត់ទុកថា ​ជា​ប្រតិបត្តិការ​សឹក​ ពិសេស​បាន​គ្របដណ្ដប់​លើ​កិច្ចប្រជុំមុនៗ​ដោយ​ក្រុម​ប្រទេស​សេដ្ឋកិច្ច​ធំៗ​ចំនួន 20 រួមទាំង​ការជួបប្រជុំ​រដ្ឋមន្ត្រីការបរទេស​កាលពី​សប្តាហ៍មុន​។​ ​យោងតាម​រដ្ឋមន្ត្រី​ផែនការ​បាន​ឲ្យ​ដឹងថា ប្រធានាធិបតី​ឥណ្ឌូណេស៊ីលោក Joko Widodo បាន​ថ្លែង​ទៅកាន់​តំណាង​ធនាគារពិភពលោក​នៅក្នុង​កិច្ចប្រជុំ​ក្នុង​ទីក្រុង​ហ្សា​កាតា​ថា លោក​សង្ឃឹមថា​ សមាជិក​ប្រទេស G20 អាច​ចេញ​សេចក្តីថ្លែងការណ៍​មួយ​បន្ទាប់ពី​បានបញ្ចប់​ការជួបប្រជុំ​នៅ​ថ្ងៃ​សៅរ៍។ សមាជិក​ក្រុម​ប្រទេស ​G20 ​រួមមាន​បណ្តា​ប្រទេស​លោកខាងលិច​បានដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ និង​ចោទ​ប្រទេស​នេះ​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ដែល​ខ្លួនបាន​បដិសេធ ​រួមទាំង​ប្រទេស​មួយចំនួន​ដូចជាចិន ឥណ្ឌា និង​អាហ្វ្រិក​ខាងត្បូងដែល​នៅ​ស្ងាត់ស្ងៀម​ក្នុងការ​ឆ្លើយតប​របស់​ពួកគេ​។

​ឥណ្ឌូនេស៊ី​និយាយថា រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ត្រូវបាន​គេ​រំពឹងថា ​នឹង​ថ្លែង​ទៅកាន់​សម័យប្រជុំ​តាម​បណ្តាញ​អ៊ីនធឺណិត ហើយ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី​លោក Anton Siluanov ក៏​នឹង​ថ្លែង​សុន្ទរកថា​ទៅកាន់​កិច្ចប្រជុំ​នេះ​តាម​បណ្តាញ​អ៊ីនធឺណិត​ផងដែរ ដោយ​អនុរដ្ឋមន្ត្រី​របស់លោក​បានធ្វើ​ដំណើរ​មកកាន់​កោះ​បាលី​។ ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​ដើរ​ចេញពី​សម័យប្រជុំ​មួយ​ជាមួយ​សម​ភាគី​របស់លោក ​នៅ​កោះ​បាលី​កាលពី​សប្តាហ៍​មុន ​បន្ទាប់ពី​អ្វីដែល​លោក​ចាត់ទុកថា ​ជាការ​រិះគន់​អត់​ទំនង​លើ​ប្រទេស​របស់លោក​នៅក្នុង​វេទិកា​មួយ ​ដែល​លោក​បាន​និយាយថា ​គួរតែ​ផ្តោតលើ​បញ្ហា​សេដ្ឋកិច្ចពិភពលោក​។ ប្រទេស​ឥណ្ឌូនេស៊ី​បាន​លើកឡើងថា ខ្លួនចង់ឱ្យ​កិច្ចប្រជុំ​នេះ​បង្កើត​សកម្មភាព ​ដើម្បី​ដោះស្រាយ​វិបត្តិ​ស្បៀងអាហារ​ដែល​កំពុង​កើតមានឡើង ​និង​កំពុង​ប៉ះពាល់​ដល់​ប្រទេស​ក្រីក្រ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        173
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        213
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm