អភិបាលខេត្តតាកែវ អំពាវនាវឱ្យមានចលនាដាំដើមឈើម្នាក់ឱ្យបាន១ដើម

2022/07/15 11:31:03 pm        915

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការអំពាវនាវទៅដល់មន្រ្តីរាជការ អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ ត្រូវបំផុសចលនាប្រជាពលរដ្ឋ ឱ្យចូលរួមស្រឡាញ់ ការពារ ថែរក្សា និងបន្ត​សកម្មភាពក្នុងការដាំដើមឈើម្នាក់១ដើម ​ ឲ្យកាន់តែច្រើនជាងមុននៅតាមទីសាធារណៈ សាលារៀន តាមមន្ទីរអង្គភាព និងរដ្ឋបាលក្រុងស្រុក ។

ក្នុងពេលចូលរួមដាំដើមកូនឈើ អបអរពិធីរុក្ខទិវា ៩ កក្កដា ​ដែលបានធ្វើឡើងនៅដីព្រៃរបស់រដ្ឋ ក្នុងឃុំលាយបូរ ​ស្រុកត្រាំកក់ ខេត្តតាកែវ​ នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះ ​ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្ត បានបន្តថា​ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ​មន្រ្តីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្ត និង​ប្រជាពលរដ្ឋ ​ត្រូវបន្តចលនាខិតខំដាំដើមឈើ​ នៅតាមទីធ្លាអគារ ​និងតាមដងផ្លូវសាធារណៈនានា ឲ្យបាន​ច្រើនជាអតិបរមា ដើម្បីជាទីដ្ឋានមានម្លប់ត្រជាក់ ត្រឈឹងត្រឈៃ​ ដល់ប្រជាពលរដ្ឋយើង ហើយ​ទន្ទឹមនឹងនេះ សហគមន៍មូលដ្ឋាន សូមចូលរួមគ្រប់គ្រងថែរក្សាការពារ ​និងដាំដុះព្រៃឈើ ដែល​អាចផ្ដល់ផលប្រយោជន៍យ៉ាងច្រើន ​ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសម្រាប់ទ្រទ្រង់ ជីវភាពរបស់ប្រជាជន។

ឯកឧត្តម បានបន្តថា ​ការធ្វើចលនាឲ្យប្រជាជនកម្ពុជាយើងទាំងអស់គ្នា ត្រូវចូលរួមដាំដើមឈើ​ឡើងវិញ​នៅគ្រប់ទិសទី ​គឺដើម្បីបង្កើនធនធានព្រៃឈើ ​ក្នុងការរក្សានិយតភាពនៃប្រភពទឹក សម្រួល​ធាតុអាកាសឲ្យមានប្រក្រតីភាព អនុគ្រោះដល់ជីវិតរស់នៅរបស់មនុស្ស-សត្វ និងអំណោយផល​ដ៏ប្រសើរ ​ដល់ការដាំដុះដំណាំសព្វសារពើរបស់ប្រជាកសិករ។

ឯកឧត្តម អ៊ូច ភា​ បានក្រើនរំលឹកបន្ថែមផងដែរទៅដល់មន្រ្តីពាក់ព័ន្ធ ​ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និង​កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវតែចូលរួមសហការគ្នាក្នុងការ​ទប់ស្កាត់​ការកាប់​ទន្រ្ទានដី​ព្រៃរបស់រដ្ឋ ​និងបង្រ្កាបបទល្មើសព្រៃឈើនេះឱ្យដូចជាភ្លៀងរលឹម ៕អត្ថបទ៖ គុជ វិភាគ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm