សហរដ្ឋ​អាមេរិក​ចេញ​បញ្ជា​ឲ្យ​អ្នក​ការទូត​ដែល​មាន​ការងារ​មិន​ចាំ​បាច់​ចាកចេញ​ពី​មី​យ៉ាន់​ម៉ា

2021/04/27 09:59:58 am        156

​សហរដ្ឋ​អាមេរិក៖ ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា ​ក្រសួង​ការបរទេស​សហ​រដ្ឋ​អាមេរិក​បាន​បញ្ជា ​ឲ្យ​អ្នកការទូត​ដែល​មិន​មាន​ការងារ​ចាំបាច់​ចាកចេញ​ពី​មី​យ៉ាន់​ម៉ា​ ស្រប​ពេល​មានការ​បង្ក្រាប​ទៅលើ​ក្រុម​បាតុករ​ ដែល​បាន​សម្លាប់​មនុស្ស​រាប់​រ​យ​នាក់ ​ចាប់​តាំង​ពី​រដ្ឋប្រហារ​យោធា​បាន​ចាប់ផ្ដើម​។​

​ការ​ជួប​ជុំ​គ្នា​តវ៉ា​ជា​រៀងរាល់ថ្ងៃ​នៅ​ទូទាំង​សហភាព​មី​យ៉ាន់​ម៉ា​ ដោយ​ក្រុម​បាតុករ​ដែល​គ្មាន​អាវុធ​ក្នុង​ដៃ​កំពុង​ទាមទារ​ឲ្យ​ប្រគល់​អំណាច​ ជូន​ដល់​រដ្ឋាភិបាល​ជាប់ឆ្នោត​វិញ និង​ការ​ដោះលែង​មេដឹកនាំ​ស៊ីវិល​លោកស្រី ​Aung San Suu Kyi បាន​ប្រឈម​ជាមួយ​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក ​កាំភ្លើង​គ្រាប់​ជ័រ​ និង​កាំភ្លើង​គ្រាប់​ពិត​។​ ក្រសួងការបរទេស​ខាងលើ​បាន​និយាយ ​នៅ​ក្នុង​សេច​ក្ដីថ្លែងការណ៍​មួយ​ដោយ​ប្រើ​ឈ្មោះ​សហភាព​មី​យ៉ាន់​ម៉ា​ថា​ ជា​ប្រទេស​ភូមា​ថា ​យោធា​ភូមា​បាន​ឃុំខ្លួន​ និង​ទម្លាក់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ជាប់ឆ្នោត​។ ការ​តវ៉ា​ និង​បាតុកម្ម​ប្រឆាំង​នឹង​របប​គ្រប់គ្រង​យោធា​បាន​កើត​ឡើង​ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​។

ចំនួន​អ្នក​ស្លាប់​ជា​ជន​ស៊ីវិល​ពី​ការ​បង្ក្រាប​របស់​យោធា​ រហូតមកដល់​នេះ​បាន​កើន​ឡើង​ដល់ ៥២០​នាក់​ ខណៈ​ដែល​ប្រទេស​មហាអំណាច​នានា​បាន​ថ្កោលទោស​ ចំពោះ​យុទ្ធនាការ​របស់​យោធា​បន្ទាប់​ពី​មាន​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​កន្លង​មក​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        9
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm