ខេត្តកំពតប្រមូលផលនេសាទបានជាង ១ម៉ឺន២ពាន់តោន នៅក្នុងឆមាសទី១ ឆ្នាំ២០២២

2022/07/16 12:12:56 am        889

ភ្នំពេញ៖ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានបញ្ជាក់ថា សកម្មភាពការងារនេសាទ នៅតែមានដំណើរ ការល្អប្រជានេសាទ ​មានការយល់ដឹងច្រើនជាងមុន និងបានចូលរួមគោរព​ច្បាប់​ត្រឹមត្រូវ មិនប្រើប្រាស់ ​ឧបករណ៍ហាមឃាត់នោះទេ ​សម្រាប់ឆមាសទី១ ឆ្នាំ២០២២នេះ ខេត្តកំពត ប្រមូលផលនេសាទបានជាង ១ម៉ឺន ២ពាន់តោន ។

នាយខណ្ឌរដ្ឋបាលជលផល លោក ស សុរិន បានឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំនេះ រដ្ឋបាល ជលផលសម្រេចលទ្ធផលការងារជាច្រើន ក្នុងនោះ ផលនេសាទខេត្តកំពត ​ទាំងទឹកសាប និង​សមុទ្រស្រស់ អនុវត្តបានចំនួនជាង ១២.១០៣តោន (ទឹកសាប ចំនួន២.៣០០តោន ​និង​សមុទ្រ ចំនួន ៩.៨០៣ តោន) ។

ការធ្វើវារីវប្បកម្មសមុទ្រ បានចំនួន ៨៦០តោន និងផលវារីវប្បកម្មទឹកសាប ​បានចំនួន៦៧តោន ។ ផលនេសាទទាំងនោះ ​បាននាំចេញចំនួន ៣២៦តោន (កែច្នៃ ១៤៦តោន និងស្រស់ ១៨០តោន) ។

លោកនាយខណ្ឌរដ្ឋបាលជលផល បានបន្តថា ខេត្តកំពតមានស្ថានីយភ្ញាស់កូនត្រីមានសរុបចំនួន ១៥កន្លែង ផលិតកូនត្រីបានចំនួន ៥លានក្បាល។

ធនាគារក្តាមសេះ មាន០២កន្លែង (សហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទកែបថ្មី) ប្រមូលក្តាមពងដាក់ចូលធនាគារក្តាមបានចំនួន ៧៥គីឡូក្រាម ស្មើនិង ១.០៥១ក្តាម ។

លោក បានបញ្ជាក់ថា ​រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរជំនាញ ​បានយកចិត្តទុកដាក់ខ្ពស់​ក្នុងថែរក្សា​អភិរក្សធនធានធម្មជាតិសមុទ្រ ​និងបានបណ្តុះកូន​កោងកាង​បានចំនួន ​២៩.៧០០ដើម និងបាន​ដាំ​ចំនួន ១៩.៦៨៦ដើម ​នៅតាមសហគមន៍នេសាទចំនួន៨ក្នុងខេត្ត។

ខេត្តកំពតមានស្មៅសមុទ្រចំនួន ១១ប្រភេទលើផ្ទៃបាតសមុទ្រ ៨ ៤៣៥ហិកតា ផ្កាថ្ម ៩៥៣ហិកតា ព្រៃកោងកាង ១៩៦៦ហិកតា ​និងទីតាំងអភិរក្សមានចំនួន ១៣កន្លែង។

ប្រជានេសាទ បានប្រាប់ឲ្យដឹងថា ​របរនេសាទគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវភាពរស់នៅ និង​បាន​សល់​បន្តិចបន្តួច​ ប៉ុន្តែពិបាក​ ហត់នឿយ ​ហើយប្រឈមនឹងគ្រោះថ្នាក់ច្រើន។

តាមការបញ្ជាក់របស់ លោកនាយខណ្ឌរដ្ឋបាលជលផលថា ឆមានទី១នេះ ការបង្ក្រាបបទល្មើស​អនុវត្តបាន​ចំនួន ៤១ករណី​ ក្នុងនោះ រឹបអូស/បំផ្លាញចោល​លប​កន្ទុយ​កណ្តុរចំនួន ​១៤ករណី , រឹបអូស​និងបំផ្លាញចោលឈឺបរុញដៃភ្ជាប់ឧបករណ៍ឆក់​ ១៧ករណី, ​អប់រំណែនាំ ០៣ករណី និងករណីផ្សេងៗ​ ចំនួន៧ករណីទៀត៕ អត្ថបទ៖ អន សារឹម


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm