ក្រុង Melitopol មានបំណង​ផ្តល់​ស្បៀងអាហារ​ដល់​តំបន់​ផ្តាច់​ខ្លួន ខណៈ​ការិយាល័យ​លិខិត​ឆ្លងដែន​រុស្ស៊ី​បើក​នៅ​ទីនោះ​

2022/07/16 06:20:27 pm        996

​អ៊ុយក្រែន៖ បុគ្គលិក​នៅ​រោងចក្រ​គ្រាប់​ធញ្ញជាតិ​ធំ​មួយ​ក្នុង​ទីក្រុង Melitopol បានរៀបចំ​វេច​ខ្ចប់​ផលិត​ផល​របស់​ពួកគេ​ បន្ទាប់ពី​រុស្ស៊ី​បាន​អះអាង​ការគ្រប់គ្រង​ទីក្រុង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​កាលពី​ដើមខែ​នេះ​។

​លោក Andrey Siguta អភិបាលក្រុង Melitopol បាន​និយាយ​ថា គោលដៅ​របស់​រដ្ឋបាល​លោក​ដំបូង​គឺ​ផ្តល់​សន្តិសុខ​ស្បៀង​ សម្រាប់​តំបន់​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​។ លោក​និយាយ​ថា មន្ត្រី​នឹង​វាយតម្លៃ​ការ​ប្រមូល​ផល និង​កំណត់​ថា ​តើ​គ្រាប់​ធញ្ញជាតិ​ចំនួន​ប៉ុន្មាន​នឹង​ត្រូវ​លក់​ចេញ​។​ អ៊ុយ​ក្រែ​ន​គឺជា​ប្រទេស​នាំចេញ​ស្រូវ​សាលី ពោត និង​ប្រេង​ផ្កា​ឈូករ័ត្ន​ធំ​បំផុត​មួយ​របស់​ពិភពលោក ប៉ុន្តែ​ប្រតិបត្តិការ​សឹក​ពិសេស​របស់​រុស្ស៊ី​បាន​បញ្ឈប់​ការ​ដឹក​ជញ្ជូន ​ឆ្លងកាត់​ច្រក​សមុទ្រ​ខ្មៅ​ទៅកាន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ពលរដ្ឋ​នៅ​ទីក្រុង Melitopol ភាគ​អាគ្នេយ៍​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ដាក់​ពាក្យ​សុំ​លិខិតឆ្លងដែន​រុស្ស៊ី​ ក្នុង​ពេល​មាន​ប្រតិបត្តិការ​សឹក​ពិសេស​ដែល​នៅតែ​បន្ត​របស់​ទីក្រុង​មូ​ស្គូ​នៅ​អ៊ុយ​ក្រែ​ន​។

ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ដាក់ពាក្យ​ស្នើសុំ​ពលរដ្ឋ​ត្រូវ​បាន​គេ​សម្ភាសន៍​ និង​ឲ្យ​ផ្ដិត​មេដៃ​នៅ​ការិយាល័យ​លិខិត​ឆ្លង​ដែន​ មុន​ពេល​ពួកគេ​សន្យា​ដោយ​គោរព​តាម​រដ្ឋធម្មនុញ្ញ​របស់​រុស្ស៊ី​។​ ការិយាល័យ​លិខិតឆ្លងដែន​ស្រដៀង​គ្នា​នេះ​ដែរ​ក៏បាន​បើក​នៅ​តំបន់ Donetsk កាលពី​ដើមខែ​នេះ​។ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ពង្រីក​នីតិវិធី​យ៉ាង​លឿន​សម្រាប់​ការ​ទទួល​បាន​សញ្ជាតិ​រុស្ស៊ី​ ដល់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ទាំងអស់​នៅ​ក្នុង​សប្ដាហ៍​នេះ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm