មនុស្ស​ ៨៤នាក់​ស្លាប់​ក្នុង​រយៈពេល ៣ថ្ងៃ​ដំបូង​ដោយ​រលក​កម្ដៅ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ

2022/07/16 06:42:50 pm        820

​អេស្ប៉ាញ៖ វិទ្យាស្ថាន​សុខភាព Carlos III ដែល​រាយការណ៍​ទៅ​ក្រសួងសុខាភិបាល​អេ​ស្ប៉ា​ញ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា មនុស្ស​ ៨៤នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ស្លាប់ ​ដោយសារ​រលក​កម្ដៅ​ដែល​បានកើត​ឡើង​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ចាប់តាំងពី​ថ្ងៃទី១០ ខែកក្កដា​។

​អ្នកស្លាប់​ទាំងអស់​ត្រូវបាន​រាយការណ៍​កាលពី​ថ្ងៃទី១០ ​ដល់​ថ្ងៃទី១២​ ខែកក្កដាដែល​ត្រូវបាន​សន្និដ្ឋានថា ​ដោយសារ​កម្ដៅ​ក្តៅ​ខ្លាំង​លើសពី ៤០អង្សា​សេនៅក្នុង​តំបន់​ធំៗ​របស់​ប្រទេស​។ សីតុណ្ហភាព​បាន​កើនឡើង​លើសពី ៤៥អង្សា​សេ នៅ​ភាគខាងត្បូង និង​និរតី​ប្រទេស​។​ ​រលក​កម្ដៅ​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​បន្ត​រហូតដល់​សប្តាហ៍​ក្រោយ ហើយ​ចំនួន​អ្នកស្លាប់​ត្រូវបាន​គេ​ព្រួយបារម្ភ​ថា​នឹង​កើនឡើង​។ នេះ​ជា​រលក​កម្ដៅ​ខ្លាំង​ទី២ ​ក្នុងឆ្នាំនេះ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​។​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា រលក​កម្ដៅ​លើកដំបូង​បានកើត​ឡើង​ពីថ្ងៃ​ទី១១ ដល់​ថ្ងៃទី២០ ខែមិថុនាបាន​ឆក់យក​ជីវិត​មនុស្ស ៨២៩នាក់​នៅ​ទូទាំងប្រទេស ដែល​នៅពេលនោះ​សីតុណ្ហភាព​បាន​ឡើងដល់ ៤៤.៥អង្សា​សេ​។ អាជ្ញាធរ​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន ចៀសវាង​ការហាត់​ប្រាណ​ច្រើនពេក និង​ស្នាក់​នៅក្នុង​លំនៅ​ឋាន​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        937
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        484
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm