រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារចំគោលដៅជាច្រើនកន្លែង លើចំណុចដាក់ពង្រាយបណ្តោះអាសន្នរបស់កងកម្លាំងអ៊ុយក្រែននៅក្នុងទីក្រុង Nikolaev, Kharkiv និង Donetsk ដោយអះអាងថា បានបំផ្លាញកងអង្គភាពកាំភ្លើងធំបាញ់គ្រាប់រ៉ុក្កែត និងកាំភ្លើងធំផ្លោង M77 ផលិតដោយសហរដ្ឋអាមេរិក។
កងកម្លាំងប្រដាប់អាវុធក្នុងតំបន់ Lugansk បានបញ្ចេញវីដេអូមួយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនដោយប្រកាសថា ពួកគេរឹបអូសបានជាលើកដំបូងនូវកាំភ្លើងធំផ្លោង M77 ផលិតដោយសហរដ្ឋអាមេរិក។ យោងតាមការរាយការណ៍ពីសារព័ត៌មាន RIA Novosti បានឲ្យដឹងថា អ៊ុយក្រែនបាននិយាយថា ពួកគេបានវាយប្រហារស្ថានីយ រថយន្តក្រុងមួយនៅជាយតំបន់ Donetsk បណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួស។ អាជ្ញាធរតំបន់បានអះអាងថា អាវុធនោះជាកាំភ្លើងធំ M777 ផលិតដោយសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា អ៊ុយក្រែនបានវាយប្រហារទីតាំងជាច្រើនកន្លែងនៅតំបន់ Donbas ដោយប្រើប្រាស់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំសមត្ថភាពខ្ពស់ M142 (HIMAS) របស់សហរដ្ឋអាមេរិក។ អាមេរិកបានបញ្ជូនបុគ្គលិកដោយសម្ងាត់ ទៅបណ្តុះបណ្តាលទាហានអ៊ុយក្រែនអំពីរបៀបប្រើប្រាស់ប្រព័ន្ធរ៉ុក្កែតនេះ៕
អត្ថបទ៖ ប៊ុនថន