តុវិនិយោគកសិ-ចំណីអាហារ នឹងជួយពង្រឹងវិស័យកសិ-ចំណីអាហារនៅកម្ពុជាឱ្យកាន់តែរឹងមាំ

2022/07/16 08:23:25 pm        706

ភ្នំពេញ៖ តុវិនិយោគកសិ-ចំណីអាហារ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នឹងជួយពង្រឹង​មូលដ្ឋាន​របស់វិស័យកសិ-ចំណីអាហារនៅកម្ពុជា ​ឱ្យកាន់តែរឹងមាំ ​និងកាន់តែមានភាពធន់ តាមរយៈការធ្វើពិពិធកម្មធនធាន ​និងទម្រង់នៃការវិនិយោគ ​ដោយប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ​ដើម្បីបង្កើតការងារដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ដល់ប្រជាជនកម្ពុជា។

ស្ថាប័នធំៗចំនួនបីរួមមាន៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.), ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានសហការរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ឧបករណ៍​ផ្សព្វផ្សាយ​របស់​តុវិនិយោគកសិ-ចំណីអាហារ​ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែល​ព្រឹត្តិការណ៍នេះ​មាន​សារៈសំខាន់ណាស់ ​និងជាសក្ខីភាព​ឆ្លុះបញ្ចាំង​ពីផ្លែផ្កា​នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី ​លើការពន្លឿនសកម្មភាពជំរុញវិនិយោគក្នុងវិស័យកសិ-ចំណីអាហារ ​ជាអាទិភាព ដើម្បីរួមចំណែកដល់ការរក្សាបាននូវសុវត្ថិភាពម្ហូបអាហារ ការកាត់បន្ថយភាពក្រីកតាមរយៈការ​បង្កើត​ការងារបន្ថែម និងការជំរុញកំណើនសេដ្ឋកិច្ច និងចីរភាពបរិស្ថានជដើម។

ចំពោះឧបករណ៍ចម្បងនេះ នឹងរួមចំណែកដល់ការជំរុញវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍ​វិស័យ​កសិ-ចំណីអាហារ ព្រមទាំងធ្វើឱ្យប្រសើរឡើង នូវភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម។ ប្រតិបត្តិការរបស់តុវិនិយោគកសិ-ចំណីអាហារ នៅ ក.អ.ក. នឹងជួយ​ពង្រឹងមូលដ្ឋានរបស់វិស័យ​កសិ-ចំណី​អាហារនៅកម្ពុជាឱ្យកាន់តែរឹងមាំ​ និងកាន់តែមានភាពធន់ តាមរយៈការធ្វើពិពិធកម្ម​ធនធាន ​និងទម្រង់នៃការវិនិយោគ ​ដោយប្រើប្រាស់បច្ចេកវិទ្យា​ និងនវានុវត្តន៍ ដើម្បីបង្កើតការងារ​ដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ដល់ប្រជាជនកម្ពុជា។

នៅក្នុងពិធីនេះ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក.អ.ក. ថ្លែងថា ​កិច្ចសហប្រតិបត្តិការក្នុងការបង្កើតឱ្យមានតុវិនិយោគកសិ-ចំណីអាហារ ​(AFID) នៅ ក.អ.ក. គឺជាថ្នាលបច្ចេកវិទ្យាព័ត៌មានតែមួយគត់ ​ដែលនឹងផ្តល់ព័ត៌មាន​ និងជួយវិនិយោគិន ឱ្យ​ច្បាមយកកា​លានុវត្តភាពមិនទាន់ច្នៃ ​នៃធនធានកសិកម្មកម្ពុជា ​ហើយលើសពីនេះទៀត គឺការទទួលបាននូវ​ការលើក​ទឹកចិត្តដ៏ទាក់ទាញពីច្បាប់ស្តីពីវិនិយោគ។

ចំណែក ឯកឧត្តម ឌីប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់​រដ្ឋាភិបាល​អូស្ត្រាលី ក្នុងការគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសការលើកកម្ពស់​ផលិតភាពក្នុងវិស័យកសិកម្ម ​តាមរយៈការរួមគ្នាជំរុញការវិនិយោគក្នុងវិស័យកសិ-ចំណីអាហារ។ ចំពោះការដាក់ឱ្យប្រើប្រាស់ឧបករណ៍ផ្សព្វ​ផ្សាយ​របស់តុវិនិយោគកសិ-ចំណី​អាហារ នៅ ក.អ.ក. នាពេលនេះ ​គឺជាសមិទ្ធផលថ្មី និងជាសក្ខីភាពមួយ ដែលអូស្ត្រាលី ​បានចូលរួមជួយបំពេញបន្ថែម ដល់​កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ ​ទាក់ទាញ និងថែរក្សា​ការវិនិយោគ​ក្នុងវិស័យកសិកម្ម កសិ-ធុរកិច្ច និងកសិ-ចំណីអាហារ។

ជាមួយគ្នានេះដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ បាន​សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការយ៉ាងល្អក្រៃលែង ពី​គ្រប់ដៃគូ​ពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ និងស្ថានទូត​អូស្ត្រាលីប្រចាំកម្ពុជា ដែល​បានផ្តល់ការគាំទ្រទាំងបច្ចេកទេស​ និងធនធានហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់ការវិនិយោគក្នុងវិស័យ​កសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា។

សូមបញ្ជាក់ថា៖ គិតត្រឹមខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត​គម្រោង​វិនិយោគ​ក្នុងវិស័យ​កសិកម្ម កសិ-ឧស្សាហកម្ម ​និង​កែច្នៃ​ចំណីអាហារ ​ចំនួនប្រមាណ ៤០០ គម្រោង ក្នុង​ទុនវិនិយោគសរុបប្រមាណ ១០.៣៣ ប៊ីលានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        51
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm