ការប្រកួត​តេ​ក្វាន់​ដូ​ WT ​ពានរង្វាន់​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ឆ្នាំ​២០២២ បញ្ចប់​ដោយ​ជោគជ័យ​

2022/07/18 05:00:34 pm        152

​​តេ​ក្វាន់​ដូ​៖ ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ដណ្ដើម​ពានរង្វាន់​ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េប្រចាំឆ្នាំ​២០២២ បាន​បញ្ចប់​ហើយ ក្រោយ​ដំណើរការ​ប្រកួត​រយៈពេល ២​ថ្ងៃ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅនៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោម​ការរៀបចំ​របស់​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​ WT ​សហការ​ជាមួយ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា។​

​គោលបំណង​សំខាន់នៃ​ការប្រកួត​នេះ គឺ​ដើម្បី​ជាការ​ថ្លែងអំណរគុណ​ដ​ល់​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​បានផ្ដល់​គ្រូបង្វឹក​កម្រិត​ខ្ពស់​លោក​ Choi Yong Sok ​មកជួយ​អភិវឌ្ឍន៍​ប្រភេទ​កីឡា​អូឡាំពិក​មួយ​នេះ​នៅ​កម្ពុជា ឲ្យ​មានការ​រីកចម្រើន និង​ដណ្ដើមបាន​មេដាយ​ដ៏​ច្រើន​ជា​បន្ដបន្ទាប់ ក្នុង​ព្រឹត្តិការណ៍​ធំៗ​លើ​ឆាក​អន្ដរជាតិ ក៏ដូចជា​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​តេ​ក្វាន់​ដូ​ WT ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត។​ ​សម្រាប់​ការ​ត្រឡប់មក​រៀបចំ​ការប្រកួត​ផ្ទាល់ បន្ទាប់ពី​រៀបចំ​ការប្រកួត​តាម​ Online ​ដោយសារ​បញ្ហា​កូ​វីដ​-១៩ កាលពី​ឆ្នាំ​២០២១ នេះគឺមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​សរុប ១៧៣​នាក់មកពីក្រសួង និង​សមាគម​/​ក្លិប​ចំនួន ២២​ចូលរួម​ប្រកួត។ រីឯ​ពិធី​បិទក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​បណ្ឌិត​ Park Heung kyeong ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា និង​លោក ម៉ិ​ល កាដូ អគ្គនាយករងអគ្គនាយកដ្ឋាន​កីឡា​ផងដែរ។​

​ចំពោះ​លទ្ធផល​នៃ​ការប្រកួតគឺ​ក្លិប​កីឡា​តេ​ក្វាន់​ដូ​ WT ​ពិភពថ្មី​ឈ្នះ​មេដាយ​ច្រើនជាងគេ រួមមាន​មេដាយមាស៥ ប្រាក់២ និង​សំរឹទ្ធ៤ ខណៈ​ក្លិប​កីឡា​តេ​ក្វាន់​ដូ​ WT BT ​ដណ្តើមបាន​មេដាយមាស៤ និង​សំរឹទ្ធ១ ឈរ​លេខ​រៀង​ទី​២ និង​ក្លិប​កីឡា​តេ​ក្វាន់​ដូ​ WT ​មិត្តភាពឈរ​លេខ​រៀង​ទី​៣ ដណ្តើមបាន​មេដាយមាស៣ ប្រាក់១ និង​សំរឹទ្ធ ២​គ្រឿង។ ក្រៅពីនេះក៏មាន​ក្លិប​មួយចំនួនធំ​ទៀតដណ្ដើមបាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធជាច្រើន​ផងដែរ ដែល​ត្រូវបាន​សហព័ន្ធ​វាយតម្លៃថា ការប្រកួត​ឆ្នាំនេះទទួលបាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        141
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        153
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm