ទោះ​គ្មាន Lewandowski អ្នក​ចាត់ការ​អង់គ្លេស​ព្រមាន​កូន​ក្រុម​មិន​ត្រូវ​មើល​ស្រាល​ប៉ូឡូញ​

2021/04/27 09:59:58 am        103

​បាល់ទាត់៖ ​អ្នកចាត់ការ​ក្រុម​ជំរើសជាតិ​អង់គ្លេស​ លោក Gareth Southgate រំពឹងថា​ ប៉ូឡូញ​នឹងមាន​ការរៀបចំ​បានល្អ​ជាង​មុន នៅពេល​គ្មាន​វត្តមាន​ខ្សែប្រយុទ្ធ​ជួរមុខ Robert Lewand​o​w​ski ខណៈ​ក្រុម​ទាំងពីរ​នឹងត្រូវ​ជួបគ្នា​រាត្រី​នេះ​នៅ​កីឡដ្ឋាន Wembley ​ទីក្រុង​ឡុង​ដ៍​វគ្គ​ជំ​រុះ World Cup ២០២២ ជុំ​ទី៣ ក្នុង​ពូ​ល I​។

​​ខ្សែប្រយុទ្ធ Bayern Munich ដែល​បាន​ចាក​ចេញទៅ​ទឹកដី​អាល្លឺម៉ង់​មុនគេ ទើបបាន​បញ្ជា​ក់ដោយ​ក្រុមគ្រូពេទ្យអាល្លឺម៉ង់​ពីរ​បួស​ជង្គង់​របស់គេ ដោយ​នឹងត្រូវ​សម្រាក​យ៉ាងហោចណាស់ ១ខែ​។ ​​Lewandowski បាន​ស៊ុត​បញ្ចូល​ទី ២គ្រាប់​ពេល​ប៉ូឡូញ​ឈ្នះ​អង់​ដូ​រ៉ា ៣-០ និង​ជា​ប្រកួត​ដែល​គេ​ទទួល​រងរបួស​។ ​​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជំរើសជាតិ​ប៉ូឡូញ ១១៨ប្រកួត​អតីត​ខ្សែប្រយុទ្ធ Dortmund រូបនេះ​រកបាន ៦៦គ្រាប់​។

​​លោក Southgate បាន​ច្រាន​ចោលការ​លើកឡើងថា អង់គ្លេស​មានការ​ធូរស្បើយ​ចិត្ត​នៅពេល​អវត្តមាន​ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំ​រូបនេះ ផ្ទុយទៅវិញ​អ្នកចាត់ការ​អង់គ្លេស​រូបនេះ​ជឿថា​ អ្នក​មក​ជំនួស Lewandowski នឹង​ស្រែក​ឃ្លាន​ជ័យជំនះកាន់តែខ្លាំង ហើយ​ក្រុម​ប៉ូឡូញ​ទាំងមូលនឹងមាន​ការរៀបចំ​ល្អ​ជាង​មុន​ ទៅតាម​កាលៈទេសៈ​ដែល​ពួកគេ​គ្មាន​ខ្សែប្រយុទ្ធ​ជួរមុខ ​ដ៏​សំខាន់​រូបនេះ​។​ ​សូមបញ្ជាក់ថា ​អង់គ្លេស​ចាប់ផ្តើម​យុទ្ធនាការ​ប្រកួត​ជំ​រុះ World Cup របស់ខ្លួន​ជា​មួយនឹង​ជ័យជំនះ ២ប្រកួត​ផ្ទួនៗ ដែល​រួមមាន​ឈ្នះ​សាន់​ម៉ា​រី​ណូ ៥-០ និង​ឈ្នះ​អាល់​បា​នី ២-០៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        136
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm