ក្រសួងសុខាភិបាល​ ណែនាំ​ពលរដ្ឋមានការសង្ស័យ ​ធ្វើតេស្តរហ័សរកកូវីដ១៩ ដោយខ្លួនឯង

2022/07/18 07:49:21 pm        1.3 K

ភ្នំពេញ៖ ក្រសួងសុខាភិបាល ជំរុញឱ្យប្រជាពលរដ្ឋធ្វើតេស្តរហ័សដោយខ្លួនឯង នៅពេលមានករណីសង្ស័យផងដែរ ខណៈមានករណីរកឃើញ អូមីក្រុងបំប្លែងថ្មី B.A4 និង BA.5 នៅកម្ពុជាកើតឡើងជាបន្តបន្ទាប់។

កម្ពុជាចាប់តាំងពីថ្ងៃទី ២៨ ខែមិថុនា រហូតមកទល់ពេលនេះ គឺមានការរកឃើញករណីវិជ្ជមាន​កូវីដ១៩ ជារៀងរាល់ថ្ងៃ។ ការរកឃើញករណីឆ្លងជាថ្មីនេះ លេចចេញ​វត្តមាន អូមីក្រុងបំប្លែងថ្មី B.A4 និងBA.5 ដែលជាក្ដីព្រួយបារម្ភផងដែរ។

ក្ដីបារម្ភព្រោះ B.A4 និងBA.5 ​មានលទ្ធភាពឆ្លងលឿនជាងមុន និងមានលទ្ធភាពបញ្រ្ចៀតចូលទៅ​ប្រព័ន្ធភាពស៊ាំ​របស់សារពាង្គកាយរបស់មនុស្សផងដែរ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ​និងអ្នកនាំពាក្យក្រសួងសុខាភិបាល ណែនាំឱ្យប្រជាពលរដ្ឋ​ទាំងអស់ ត្រូវទៅទទួលការចាក់វ៉ាក់សាំង ​ជាពិសេសដូសជំរុញឱ្យបាន​ត្រឹមត្រូវ​តាមកាលកំណត់ ក្នុង​រយៈពេលគម្លាត ៣ខែ​ និងត្រូវរក្សាអនុវត្តវិធានការការពារ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន។ ទន្ទឹមនឹងវិធានការការពារទាំងនេះ លោកជំទាវ​ បញ្ជាក់ដែរថា ​ការធ្វើតេស្តរហ័សដោយខ្លួនឯង ក៏ជាភាព​ចាំបាច់សម្រាប់បុគ្គលដែលមានរោគសញ្ញា​ រឺភាពសង្ស័យផងដែរ។ លោកជំទាវ លើកឡើងថា ការធ្វើតេស្តរហ័សនេះ ដើម្បីដឹងច្បាស់ពីលទ្ធផល ឆាប់ទទួលបានការព្យាបាល ចៀសផុតពីការឈានទៅភាពធ្ងន់ធ្ងរ។

ពាក់ព័ន្ធនឹងអូមីក្រុងបំប្លែងថ្មី B.A4 និងBA.5 លោកជំទាវ ឱ វណ្ណឌីន ​ធ្លាប់បានបញ្ជាក់ដែរថា បុគ្គល​ដែលឆ្លង គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពី ប្រភេទកូវីដ ​ជំនាន់មុនៗនោះទេ។ រោគសញ្ញាមានដូចជា ក្ដៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ មានភាពស្រដៀងទៅនឹងជំងឺ ផ្ដាសាយធម្មតា។

លោកជំទាវបញ្ជាក់ដែរថា ការឆ្លងអូមីក្រុងប្រភេទថ្មីនេះ ​មានលទ្ធភាពធ្វើឱ្យអ្នកជំងឺ ឈានទៅ​ភាពធ្ងន់ធ្ងរ ​ប្រសិនបើមិនមានវ៉ាក់សាំងការពារខ្លួន ​និងមិនអនុវត្តតាមនិតិវិធីព្យាបាល ព្រមទាំង​ការការពារខ្លួនបានត្រឹមត្រូវទេនោះ។ ​ក្រោមហេតុផលទាំងនេះ ​ទើបទាមទារឱ្យ មានការចាក់វ៉ាក់​សាំងដូសជំរុញក្នុងគម្លាត រយៈពេល ៣ខែ៕អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm