ត្រីប្រាកម្ពុជា នឹងអាចនាំចេញផ្លូវការទៅកាន់ទីផ្សារចិនក្នុងពេលឆាប់ៗ

2022/07/18 08:20:55 pm        916

ភ្នំពេញ៖ ត្រីប្រាកម្ពុជាគ្រោងនឹងនាំចេញទៅកាន់ទីផ្សារប្រទេសចិនក្នុងពេលឆាប់ៗ ខណៈបច្ចុប្បន្ន​ឈ្មួញអ្នកនាំចេញកំពុងចុះសិក្សា ​និងជជែកបញ្ហាតម្លៃ ​ជាមួយម្ចាស់ផលិតកម្មវារីវប្បកម្ម ដើម្បីជម្រុញដល់ការនាំចេញនៅក្នុងកម្រិតសាកល្បង។

លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា ​បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីផលិតកម្មវារីប្បកម្ម និងទីផ្សារនាំចេញត្រីប្រាកម្ពុជា នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ នេះថា ជុំវិញការចិញ្ចឹមត្រីប្រា កម្ពុជាមានទីផ្សារចិញ្ចឹមត្រីប្រាដ៏ធំមួយ ដែលពីមុនការចិញ្ចឹមត្រីប្រារបស់​ប្រជាពលរដ្ឋ ​គឺសម្រាប់តែការចែកចាយទីផ្សារក្នុងស្រុក។​ ការនាំចេញត្រីប្រានេះ កម្ពុជា​អាច​ពង្រីកវារីប្បកម្មរបស់ខ្លួនកាន់តែធំ​ ដែលឈានទៅធ្វើការ​ផ្គត់ផ្គង់​បាន​រាប់ពាន់ រាប់ម៉ឺនតោន​ក្នុងមួយឆ្នាំៗ។

លោក បន្តឲ្យដឹងថា បច្ចុប្បន្នចិនបានកំពុងចុះមកសិក្សា ​និងជជែកពិភាគ្សាគ្នា អំពីបញ្ហាតម្លៃ ដោយ​ឲ្យតម្លៃត្រីប្រា ក្នុងមួយគីឡូ ចំនួន ៥ ៥០០រៀល​ ដែលតម្លៃនេះកំពុងជជែកពិភាក្សាគ្នាបន្ត ខណៈបច្ចុប្បន្ន​ការចិញ្ចឹមមានតម្លៃថ្លៃដើមផលិតកម្មខ្ពស់ ​តែប្រសិនការបញ្ជាទិញមានចំនួនច្រើន និងមានកិច្ចសន្យាកក់ប្រាក់បានត្រឹមត្រូវ​ និងច្បាស់លាស់​ តម្លៃនេះរំពឹងថា នឹងឈាននាំចេញត្រីប្រាជាលើកដំបូងផងដែរ។

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី ៦ខែធ្នូ ២០២១ កន្លងមកនេះ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ​ថ្លែងលើកឡើងថា ជុំវិញទីផ្សារនាំចេញរបស់កម្ពុជា ប្រទេសចិន​បាន​សម្រេចចិត្តធ្វើការសិក្សា និងវិភាគហានិភ័យលើផ្លែមៀន ​និងត្រីប្រារបស់កម្ពុជា ក្នុងនោះតាម​កិច្ច​ប្រជុំវីដេអូពីចម្ងាយ​ គឺជាវិធានការសំខាន់មួយ ​ដើម្បីអនុវត្តតាមកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំចិន និង​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺក្រៅពីផ្លែមៀនដែល​អាច​នាំចេញ​ទៅប្រទេសចិន​ ចំពោះត្រីប្រារបស់កម្ពុជាវិញ ក៏នឹងអាចនាំចេញទៅទីផ្សារប្រទេស​ចិន​ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm