ពលរដ្ឋក្រុងតាខ្មៅភាគច្រើន បានចាក់វ៉ាក់សាំងដូសជម្រុញពង្រឹងវិធានអនាម័យ

2022/07/18 08:45:08 pm        561

កណ្ដាល៖ ពលរដ្ឋក្រុងតាខ្មៅនៅខេត្តកណ្តាល ដែលមានលំហូរចេញចូលរាជធានីភ្នំពេញច្រើន​ជាងគេ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសជម្រុញ ​មានសន្ទស្សន៍កើនលឿនជាង​បណ្តា​ស្រុក​នានា​របស់​ខេត្តកណ្តាល ហើយការអនុវត្តវិធានសុខាភិបាល​ដើម្បីការពារការឆ្លង​មេរោគ​កូវីដ១៩ ​ក៏ស្ថិតក្នុងស្ថានភាពល្អប្រសើរ ខណៈបច្ចុប្បន្ន ក្រសួងសុខាភិបាល​បានប្រកាសករណី​កើតឆ្លង​មេរោគកូវីដ១៩ ជាពិសេសការឆ្លងកើតជំងឺអូមីក្រុងជាបន្តបន្ទាប់។

ពលរដ្ឋដែលបាននាំគ្នាទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ បានថ្លែងប្រាប់BTV នៅថ្ងៃទី១៨ខែកក្ដដានេះ ថា ខណៈដែលក្រសួងសុខាភិបាលប្រកាសករណីឆ្លងកើតថ្មី​នៃមេរោគ​កូវីដអូមីក្រុង​រៀងរាល់ថ្ងៃនេះ ​បានជម្រុញពួកគាត់នាំគ្នាចាក់វ៉ាក់សំាងដូសជម្រុញ ​និងពង្រឹងការ​អនុវត្តវិធាន​ការអនាម័យ៣កុំ៣ការពារចៀសផុតពីមេរោគកូវីដអូមីក្រុងទាំងនេះ ដើម្បីកុំឲ្យឆ្លងកើត​ជំងឺ​កូវីដធ្ងន់ធ្ងរដែលធ្វើឲ្យប៉ះពាល់​ដល់ការងារប្រកបរកស៊ីប្រចាំនៅក្នុងក្រុមគ្រួសារផង និងឆ្លងទៅអ្នកដទៃផង។

វេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល ថ្លែងថា នៅពេលបច្ចុប្បន្នសំគាល់​ឃើញថា ​ពលរដ្ឋអញ្ជើញទៅចាក់វ៉ាក់សាំងនៅក្នុងក្រុងតាខ្មៅហាក់មាន​សន្ទស្សន៍ច្រើន​ជាង​បណ្តាស្រុកនានា​របស់ខេត្តកណ្តាល។

វេជ្ជបណ្ឌិត លី មករា ប្រធានមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ថ្លែងថា ជារួមបន្ទាប់ពីប្រមុខថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាលបានប្រកាសកាសរកឃើញករណីឆ្លងកើតជំងឺកូវីដមក ក្នុងរយៈពេលប្រមាណ​ជាង​២សប្តាហ៍កន្លងមកនេះ ​សំគាល់ឃើញថា ​នៅក្នុងមន្ទីរពេទ្យជ័យជំនះ ពលរដ្ឋមកចាក់វ៉ាក់សាំង​ដូស​ជម្រុញមានចំនួនច្រើនរៀងរាល់ថ្ងៃ ​ជាពិសេសថ្ងៃឈប់សម្រាកចុងសប្តាហ៍។

តាមរបាយការណ៍មន្ទីរសុខាភិបាលខេត្តកណ្តាល នៅទូទាំងខេត្តកណ្តាល មានពលរដ្ឋត្រូវចាក់វ៉ាក់​សាំង​កូវីដមាន​ប្រមាណជាង ១លាន៤ម៉ឺននាក់ ក្នុងនោះមានពលរដ្ឋវ័យចាប់ពី​៣ឆ្នាំដល់​វ័យចាស់​បានចាក់ចំនួន​២ដូសរួច ​មានប្រមាណ១០៧.៤៣% ចាក់ដូសទី៣ ​មានប្រមាណជិត៩០% ដោយឡែក​មនុស្សវ័យចាប់ពី៥ឆ្នាំដល់វ័យចាស់ បានចាក់ដូសទី៤មានប្រមាណ២៣% ហើយការការ​ចាក់ដូសទី៥ ដែលមាន​វ័យ​ចាប់ពី ១២ឆ្នាំឡើងដល់វ័យចាស់គឺមានប្រមាណ១.៤៦%៕

អត្ថបទ ស៊ុម សុខជា



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm