រុស្ស៊ី​អះអាងថា​បាន​បំផ្លាញ​មី​ស៊ី​ល ​HIMARS និង​ Harpoon ហើយ​ដាក់​បង្ហាញ​អាវុធ​រឹបអូស​បាន​ពី​កងកម្លាំង​អ៊ុយ​ក្រែ​ន​

2022/07/18 10:19:12 pm        2.5 K

​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃអាទិត្យ​បាន​អះអាងថា ​បាន​បំផ្លាញ​គោលដៅ​យោធា​អ៊ុយ​ក្រែ​នរួមមាន​ទាំង​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ HIMARS និង​ទីតាំង​ផ្ទុក​មី​ស៊ី​ល Harpoon ប្រឆាំង​នាវា។​ ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​និយាយ​ថា អាវុធ​បាញ់​ស៊ី​ប​គោលដៅ​សមត្ថភាព​ខ្ពស់​តាម​អាកាស​រយៈ​ចម្ងាយ​ឆ្ងាយ បាន​បំផ្លាញ​ឃ្លាំង​ផ្ទុក​មី​ស៊ី​ល Harpoon ប្រឆាំង​នាវាដែល​បណ្ដា​ប្រទេស​អង្គការ ​NATO ផ្តល់​មក​ឱ្យ​អ៊ុយ​ក្រែ​ន​។

លោក Igor Konashenkov បាន​អះអាងថា ប្រព័ន្ធ​បាញ់​រ៉ុក្កែត និង​យានយន្ត​ដឹកជញ្ជូន​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល ​HIMARS ដែល​ផលិត​នៅ​សហរដ្ឋអាមេរិកត្រូវបាន​បំផ្លាញ​នៅ​ជិត​ក្រុង Krasnoarmiisk។​ ​ក្រសួង​បាន​បញ្ចេញ​វីដេអូ​ដែល​បានបង្ហាញ​ពី​ការវាយប្រហារ​តាម​អាកាស​ លើ​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ចល័ត​សមត្ថភាព​ខ្ពស់​។​ ​ទន្ទឹមនឹងនេះ​ការតាំង​ពិព័រណ៌​អាវុធ​ដែល​រឹបអូស​បាន​ពី​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន ​បាន​បើក​សម្រាប់​អ្នកទស្សនា​នៅ​ទីក្រុង​កំពង់ផែ Mariupol។ រថពាសដែក សព្វាវុធ និង​យុទ្ធោបករណ៍​ផ្សេង​ទៀត​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​។

លោក Vladimir ជា​សមាជិក​ម្នាក់​នៃ​យោធា​តំបន់​ផ្តាច់ខ្លួន​នៅ​ខេត្ត Donetsk បាន​និយាយថា​ សរុបមក​វា​គឺជា​ជ័យភណ្ឌ​ដែល​ត្រូវ​បាន​ជ្រើសរើស​ភាគច្រើន​ ក្នុង​អំឡុង​ពេល​ការ​វាយ​លុក​នៅ​រោងចក្រ Ilyich និង​រោងចក្រ Azovstal ដែល​ត្រូវ​បាន​យក​មក​ដាក់​តាំង​បង្ហាញ​នេះ​។ ឧបករណ៍​ពី​រោងចក្រ Azovstal គ្មាន​ការខូចខាត​ច្រើន ឬ​ខូច​តិច យើង​បាន​យក​មក​ជួសជុលឡើងវិញ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        67
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        62
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm