វាយកូនគោល៖ កីឡាករវាយកូនគោលអូស្ត្រាលី Cameron Smith បានក្លាយជាជើងឯកការប្រកួតកម្មវិធី Open Championship ដែលជាកម្មវិធីធំលើកទី១ ក្នុងអាជីព ក្រោយឈ្នះគូប្រកួតស្វិតស្វាញនៅថ្ងៃចុងក្រោយ។ កីឡាករវ័យ ២៨ឆ្នាំរូបនេះធ្វើបាននៅថ្ងៃចុងក្រោយ ៨អាន់ឌើផាន ៦៤ ដែលបូកបញ្ចូលទាំង ៥ប៊ើឌីផ្ទួនៗដើម្បីបញ្ចប់ការប្រកួតទាំងស្រុងជាមួយនឹងលទ្ធផលសរុប ២០អាន់ឌើផា។

២០អាន់ឌើផានេះមានការតាមប្រកៀកប្រកិតពីកីឡាករអាមេរិក Cameron Young ដែលធ្វើបាននៅទីបញ្ចប់សរុប ១៩ អាន់ឌើផា និងលេខ៣ ជើងឯកកម្មវិធីធំបួនលើកកីឡាករអៀកឡង់ខាងជើង Rory McIlroy ធ្វើបានសរុប ១៨ អាន់ឌើផា។ Cameron Smith បានក្លាយជាកីឡាករអូស្ត្រាលីទី ១ ដែលឈ្នះជើងឯក Open Championship នេះរាប់តាំងពីឆ្នាំ ១៩៩៣ ដែលធ្វើបានដោយ Greg Norman៕
អត្ថបទ៖នាង សុភាវុធ