កម្ពុជា ស្នើចិនរៀបចំ និងពន្លឿននិតីវិធីលើការនាំចូលម្រេច កៅស៊ូ និងទុរេន ពីកម្ពុជា

2022/07/18 11:01:28 pm        640

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានស្នើប្រទេសចិន ពន្លឿនការរៀបចំនិតីវិធី ក្នុងការនាំចូល កសិផលសក្តានុពល និងបន្តការគាំទ្រលើការនាំចូល​អង្ករ​ពីកម្ពុជា នៅក្រោមកិច្ច​សហប្រតិបត្តិការភាព​ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

រដ្ឋាភិបាលកម្ពុជា បានស្នើសុំភាគីចិន ក្នុងជំនួបគណៈកម្មាធិការសម្របសម្រួលរដ្ឋាភិបាលកម្ពុជា-ចិន រវាងឯកឧត្តម ហោ ណាំហុង និងឯកឧត្តម វ៉ាង យី ទីប្រឹក្សា ​និងជារដ្ឋមន្រ្តីការបរទេសចិន ស្តីអំពី​ការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កាលពីសប្តាហ៍កន្លងទៅ ។

ក្នុងជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូ កម្ពុជាបានស្នើសុំភាគីចិន ឱ្យមានលើកលែងពន្ធលើការនាំចូល​អង្ករពីកម្ពុជា ដែលមានកូតា ៤០ម៉ឺនតោនបន្តទៀត ព្រមទាំងពន្លឿននីតិវិធីចុះហត្ថលេខា លើពិធីសារអនាម័យ និងភូតគាមអនាម័យលើផលិតផលផ្លែមៀន គ្រាប់ស្វាយចន្ទី និងសំបុកត្រចៀកកាំ។

ជាពិសេសជំរុញឱ្យភាគីចិន រៀបចំពិធីសារ និងអនាម័យភូតគាមអនាម័យ លើផលិតផលកសិកម្ម​មួយចំនួនជាកញ្ចប់តែម្ដង​ ជាជាងធ្វើពិសារតែមួយមុខៗម្ដង។ កម្ពុជា​បានស្នើសុំវិនិយោគិន​មក​បោះទុនក្នុងវិស័យអាទិភាពមួយចំនួនដូចជា​ ការចិញ្ចឹមសត្វ ​វារីវប្បកម្ម កៅស៊ូ សម្រាប់នាំ​ចេញ​ទៅ​ប្រទេសចិន ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ​បានប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្មសម្រេច​ឱ្យបាន ១៥ប៊ីលានដុល្លារ ​នៅឆ្នាំ២០២៥។

យោងតាមទិន្នន័យគ្រឹះភូតគាមអនាម័យជាតិរបស់ចិន​ ៣ខែ ដើមឆ្នាំ២០២២ កម្ពុជាបាននាំចេញ​ទំនិញ​កសិផលសំខាន់ៗទៅប្រទេសចិនមានដូចជា ​អង្ករចំនួន ៨៨ ៦៤៧តោន ខណៈផ្លែចេក​ស្រស់​មានចំនួន ៩៨ ៥៣០,២៦តោន។ ​ជាមួយគ្នានេះ​ ការនាំចេញផ្លែស្វាយស្រស់មានចំនួន ២២ ២៤៤,៦៨តោន ​និងគ្រាប់ស្វាយចន្ទីមានចំនួន ​១៣៦,៩៦តោន​។

សូមជម្រាបថា ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២២ ​ទំហំ​ពាណិជ្ជកម្មទ្វេភាគីរវាង ​កម្ពុជានិងចិន សម្រេច​បានក្នុងរង្វង់ទឹកប្រាក់ជាង ៥.៩៨ ប៊ីលានដុល្លារ ។ ​ទំហំនេះ ​បានកើនឡើងក្នុងអត្រា ១៩.៧ ភាគរយ ​បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ​ដែលមានទឹកប្រាក់ប្រមាណ ៥ប៊ីលានដុល្លារ៕ អត្ថបទ៖ វណ្ណ




អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm