ភាពជោគជ័យលើប្រមូលចំណូលពន្ធ បានកើតចេញពីការពង្រឹងអភិបាលកិច្ច និងរដ្ឋបាលកិច្ចល្អ

2022/07/19 01:01:44 am        742

​ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្នុងដែនសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានពន្ធដារ ជាការបន្តកសាង និងពង្រឹងសមត្ថភាពនៃធនធានមនុស្ស ដែលជាការចូលរួមចំណែកក្នុងការពង្រឹងអភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ ដើម្បីសម្រេចបានដោយជោគជ័យនូវបេសកកម្មប្រមូលចំណូលពន្ធដារ។

​ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការពន្ធដារ ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌” នៅថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២២ នេះថា ការទទួលបាននូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗ ជាពិសេសចំណេះដឹងស្ដីពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងដែនសមត្ថកិច្ច និងការអនុវត្តតួនាទីជានគរបាលយុត្តិធម៌ ដោយរៀបចំវគ្គបណ្ដុះបណ្ដាលនេះ គឺជាការយកចិត្តទុកដាក់ក្នុងការបន្តកសាង និងពង្រឹងសមត្ថភាពនៃធនធានមនុស្សរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលជាការរួមចំណែកក្នុងការពង្រឹងអភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ ដើម្បីសម្រេចបានដោយជោគជ័យនូវបេសកកម្មប្រមូលចំណូលពន្ធដារ។

ឯកឧត្តម បន្តថា ការប្រតិបត្តិតាមគោលការណ៍ “អភិបាលកិច្ចល្អ រដ្ឋបាលកិច្ចល្អ និងគុណាធិបតេយ្យ” ដើម្បីពង្រឹង និងលើកស្ទួយមុខមាត់អគ្គនាយកដ្ឋានពន្ធដារ ជាស្ថាប័នមួយដែលមានវិជ្ជាជីវៈពិតប្រាកដ ដោយបន្តអភិវឌ្ឍជំនាញវិជ្ជាជីវៈ ចំណេះដឹង និងអត្តចរិតរបស់មន្រ្តីរាជការពន្ធដារ ដើម្បីធានាបាននូវសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញការងារតាមមុខងារ និងតួនាទីភារកិច្ចដែលបានប្រគល់ជូន។

សូមបញ្ជាក់ថា៖ គិតត្រឹមរយៈពេល ៦ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំសិក្ខាសាលា និងកម្មវិធីបណ្តុះបណ្តាលសម្រាប់មន្រ្តីរាជការពន្ធដារសរុបចំនួន ២១៧ វគ្គ មានសិក្ខាកាមសរុបចំនួន ២៣ ៧២៥ រូប និងសាធារណជនទូទៅសរុបចំនួន ១៣៩ វគ្គ មានសិក្ខាកាមសរុបចំនួន ៩ ៩៨៩រូប។

ការអនុវត្តនេះ ស្របតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ “ការកែទម្រង់ដែលល្អប្រសើរ គឺផ្តើមចេញពីការបណ្តុះបណ្តាល និងគ្រប់ក្រសួង ស្ថាប័ន អាចដំណើរការបានល្អប្រសើរ គឺទាមទារចាំបាច់នូវធនធានមនុស្ស”៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm