ឆមាសទី១ ឆ្នាំនេះ ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរជាង ២២ម៉ឺននាក់

2022/07/19 01:16:13 am        1.8 K

មណ្ឌលគិរី៖ ចំនួនភ្ញៀវទេសចរទៅលេងខេត្តមណ្ឌលគិរី ត្រូវបានគេកត់សម្គាល់ឃើញថា មានការថយចុះ ប៉ុន្តែកើនច្រើនជាង វិបត្តិកូវីដ-១៩ កាលឆ្នាំ២០២១ ដែលក្នុងរយៈពេល ៦ខែ ឆ្នាំនេះ ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរប្រមាណជាង២២ ម៉ឺននាក់ ។

លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ជារៀងរាល់ចុងសប្តាហ៍ នៃខែនីមួយៗ តែងមានអ្នកទេសចរទៅលេងកម្សាន្តឥតដាច់ ជាពិសេសថ្ងៃបុណ្យឈប់សម្រាកនានា។ តាមការអង្កេតរបស់មន្ត្រីជំនាញ អ្នកទេសចរដែលទៅលេងកម្សាន្ត គឺភាគច្រើនជាអ្នកមានជីវភាពល្អប្រសើរ ដូច្នេះ ពាក់ព័ន្ធដំណើរកម្សាន្តរបស់ពួកគេ​ហាក់​មិនមានបញ្ហាចោទលើការចំណាយ ដូចជាប្រេងសាំងឡើងថ្លៃនោះប៉ុន្មានទេ។

លោក​បានទទួលស្គាល់ថា ការប្រែប្រួលនៃតម្លៃទំនិញ និងប្រេងសាំងនេះ ពិតជាបានបង្កផលប៉ះពាល់ខ្លះ ចំពោះវិ​ស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី ដោយចំនួនអ្នកទេសចរមិនច្រើនដូចមុន ដ្បិតអ្នកមានជីវភាពរាងទាប​បានកាត់​បន្ថយដំណើរកម្សាន្តរបស់ពួកគេ ដើម្បីទប់ទល់បញ្ហាជីវភាពប្រចាំថ្ងៃ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានបង្ហាញថា ភ្ញៀវទេសចរ​ដែលបានទៅទស្សនា ក្នុងខេត្ត ក្នុងឆមាសទី១ ឆ្នាំនេះ សរុបមានចំនួន ២២៤,៧២៩នាក់ ក្នុងនោះ មានភ្ញៀវទេសចរជាតិ ចំនួន ២២២,៩២២នាក់ ភ្ញៀវទេសចរអន្តរជាតិ ចំនួន ១,៨០៧នាក់ បើធៀបនឹងឆមាសឆ្នាំ២០២១ មានចំនួន ៧៧,០៥៥នាក់ កើនលើស ១៩១,៦៥ភាគរយ។

ទោះបីខេត្តមណ្ឌលគិរីទទួលរងផលប៉ះពាល់ខ្លះក៏ពិតមែន ប៉ុន្តែ ខេត្តនៃតំបន់ភូមិភាគឦសានមួយនេះ នៅតែមាន​សក្តានុពលខ្ពស់ ក្នុងការទាក់ទាញអារម្មណ៍របស់ភ្ញៀវទេសចរឱ្យទៅលេង ដោយខេត្តមណ្ឌលគិរី មានភាពសម្បូរបែបនូវធនធានធម្មជាតិ  អាកាសធាតុត្រជាក់ និងមានវប្បធម៌ជនជាតិដើមភាគតិច ជាពិសេសមានរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែង ដូចជារមណីដ្ឋានវប្បធម៌ភ្នំដោះក្រមុំ រមណីយដ្ឋានសមុទ្រឈើ ចំការកាហ្វេ និងរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ជាដើម ៕អត្ថបទ៖ អ៊ិត ភីរុណ 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        41
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm