CAMSOC ​កោះប្រជុំ​សហព័ន្ធ​កីឡា​ជាតិ ក្រោយ​ SEAGF ​អនុម័ត​ប្រភេទ​កីឡា​ត្រៀម​ស៊ី​ហ្គេម ២០២៣

2022/07/19 04:55:01 pm        117

ស៊ីហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) កាលពី​ល្ងាច​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ​២០២២ បាន​កោះប្រជុំ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ ដើម្បី​ជូនដំណឹង​អំពី​ប្រភេទ​កីឡាដែល​ត្រូវ​បានសម្រេច ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​ (SEAGF) កាលពី​សប្ដាហ៍​មុន។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​មានប្រសាសន៍ថា កិច្ចប្រជុំ​នេះផ្ដោត​សំខាន់​លើការជូនដំណឹង​អំពី​ភាពច្បាស់លាស់ បន្ទាប់ពី​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ បានអនុម័ត​ប្រភេទ​កីឡា​សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ពិសេស​ការបែងចែក​តួនាទី​ភារកិច្ច​ដល់​សហព័ន្ធ​កីឡា​ជាតិ ក៏ដូចជា​ការរៀបចំ​យុទ្ធសាស្ដ្រដើម្បី​ធានាបាន​ជោគជ័យ ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​នេះ។​ ​គួរ​ដឹងថា កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍លើក​ទី​២ ដែល​ធ្វើឡើង​រយៈពេល ៣​ថ្ងៃនៅ​កម្ពុជាកាលពី​សប្ដាហ៍​មុនគឺ​បានអនុម័ត​លើ​កីឡា ៣៩​ប្រភេទបូក​ជាមួយ​កីឡា​សម្ដែង ១​ប្រភេទដែល​ត្រូវដាក់​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ដែល​នឹងត្រូវ​ចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ។​

​ចំពោះ​កីឡា​ទាំង ៣៩​ប្រភេទរួមមាន​កីឡាអត្តពលកម្ម ហែល​ទឹក វាយ​សី​, ​បាល់បោះ​, ​ប៊ីយ៉ា ស្នូកឃ័រ​, ​ប្រដាល់សកល​, ​ប្រណាំងទូក​ប្រពៃណី​, ​កីឡា​អុក​, ​គ្រី​ឃី​ត​, ​ទោចក្រយាន​, ​កីឡា​រាំ​, ​បាល់ទាត់​, ​គុន​ដាវ​, ​ហែល​ទឹក​ជើង​ទា​, ​វាយកូនគោល​, ​កាយសម្ព័ន្ធ​, ​ហុក​គី​, ​យូ​ដូ​, ​កា​រ៉ា​តេ​, ​គុន​ខ្មែរ​, ​ប៉េតង់​, ​ទូកក្ដោង​, ​សីដក់​, ​បញ្ច​សីលា​, ​សូ​ហ្វ​តេ​ន្នី​ស​, ​វាយ​កូនឃ្លី​លើ​តុ​, ​តេ​ក្វាន់​ដូ​ WT, ​វាយ​កូន​បាល់​, ​ទ្រី​យ៉ា​ត្លុង​, ​បាល់ទះ​, ​លើក​ទម្ងន់​, ​ចំបាប់​, វ៉ូ​ស៊ូ​, កាយ​វប្បកម្ម​, E-Sports, ​កីឡា​ Floorball, ​ម៉ូតូ​ទឹក​, កីឡា​ឧបសគ្គ និង​កីឡា​យុទ្ធ​គុន​ចម្រុះ ដែល​រួមបញ្ចូល​គ្នានៃ​ប្រភេទ​កីឡា​គុន​ល្បុក្កតោ​, Arnis, ​ជឺ​ជី​តស៊ូ​, ​ឃី​ក​បុក​សី​ង​, ​តេ​ក្វាន់​ដូ​ ITF ​និង​វ៉ូ​វី​ណា​ម។​ ​រីឯ​កីឡា​សម្ដែង ១​ប្រភេទដែល​ត្រូវបាន​បញ្ចូល​ដែរគឺ​ប្រភេទ​កីឡា​សម្ដែង​ Demonstration Sport ​ដែលជា​ប្រភេទ​កីឡា​មិន​ស្ថិតក្នុង​ការប្រកួតប្រជែង​ដណ្ដើម​មេដាយ។​ Demonstration Sport ​ដែល​ត្រូវ​បានដាក់​លើកដំបូងគឺ​កីឡា​ Teqball ​ជា​កីឡា​បាល់​មួយ​ដែល​ត្រូវបាន​លេង​នៅលើ​តុ​កោង ដោយ​រួមបញ្ចូល​គ្នា​នូវ​របៀប​លេង​កីឡាបាល់ទាត់ និង​វាយ​កូនឃ្លី​លើ​តុ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm