ប្រធាន​អង្គការ​ផ្កាយ​សមុទ្រ​រំពឹង​ជុំ​ផ្ដាច់ព្រ័ត្រ​ពាន​កុមារ និង​យុវជន​នឹង​ជំរុញ​ស្មារតី​ស្រលាញ់​កីឡា​កាន់​តែ​ខ្លាំង​

2022/07/19 05:05:01 pm        172

បាល់ទាត់៖ ​អ្នកស្រី ជួប វិច្ឆិកា ប្រធាន​អង្គការ​ផ្កាយ​សមុ​ទ្របាន​បង្ហាញ​ក្ដី​រំពឹង​យ៉ាង​មុតមាំ​ថា ការប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រនៃ​ពានរង្វាន់​បាល់ទាត់​កុមារ និង​យុវជន​ AIA - ISF Grand Championship League 2022 ​នឹង​ជំរុញ​ស្មារតី​ស្រលាញ់កីឡា​កាន់​តែខ្លាំងដែល​កីឡាករ​-​កីឡាការិនី​ចូលរួម​ព្រឹត្តិការណ៍​នេះក៏ដូចជា​ប្រជាពលរដ្ឋ និង​យុវជន​-​យុវនារី​ទូទាំងប្រទេស​ផងដែរ។​

​ការបង្ហាញ​សុទិដ្ឋិនិយម​បែបនេះ បន្ទាប់ពី​ការប្រកួត​ពានរង្វាន់​បាល​ល់​ទាត់​កុមារ និង​យុវជន​នេះបានបញ្ចប់​ការប្រកួត​ជម្រុះ​តាម​មណ្ឌល ពិសេស​មណ្ឌល​រាជធានី​ភ្នំពេញដែល​ទើប​រកឃើញ​បេក្ខភាព​ក្រុម​ខ្លាំងៗ ៥​ប្រភេទ​អាយុ​បន្ថែមទៀតកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដើម្បី​បង្គ្រប់​កៅអី​ជុំ​ផ្ដាច់ព្រ័ត្រដែល​គ្រោង​នឹង​រៀបចំ​ការប្រកួត​នា​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២២ ខាងមុខនៅ​ទីលាន​បាល់ទាត់​អង្គការ​ផ្កាយ​សមុទ្រ។​ ​អ្នកស្រី​បាន​គូសបញ្ជាក់ថា នេះ​គឺជា​ការប្រកួត​បាល់ទាត់​ថ្នាក់​សហគមន៍​មួយដែល​រៀបចំឡើង​ក្នុង​គោលបំណង​ ផ្ដល់ឱកាស​ស្មើគ្នា​ក្នុង​ការលេង​បាល់ទាត់ដល់​កុមារ និង​យុវជនដែល​រង​ផលប៉ះពាល់​ដោយសារ​ភាពក្រីក្រ ហើយ​លើកកម្ពស់​សមភាព​យេនឌ័រ​ក្នុងសង្គម ក្នុងន័យ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រតាមរយៈ​ការអប់រំ សេវា​ថែទាំ​សុខភាព និង​ការលេង​កីឡា​នេះ​តែម្ដង។​

​តាមរយៈ​ព្រឹត្តិការណ៍​នេះ ពិសេស​ការប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ​នា​ខែសីហា​ខាងមុខ អ្នកស្រី​ជឿជាក់ថា ការប្រកួត​នេះនឹង​រួមចំណែក​ដល់​ការបង្កើត​សហគមន៍​កីឡា​មួយ​ដ៏​ទូលំទូលាយ ពិសេស​ជំរុញ​ស្មារតី​ស្រលាញ់​កីឡា សាមគ្គីភាព និង​ការកំណត់​គោលដៅ​មួយ​ដ៏​ល្អសម្រាប់​កីឡាករ​-​កីឡាការិនីក្នុងការ​ហ្វឹកហាត់ បង្ហាញ​សមត្ថភាព ទេពកោសល្យ ហើយ​មានឱកាស​ឈានទៅ​ចាប់​អាជីព​កីឡា​នា​ថ្ងៃ​អនាគត​ទៀតផង។​ ​សម្រាប់​បេក្ខភាព​ក្រុម​ខ្លាំងៗទាំង ៥​កម្រិត​អាយុដែល​ទើប​ចម្រាញ់​បាន​ពី​ការប្រកួត​មណ្ឌល​ភ្នំពេញកាលពី​ចុង​សប្ដាហ៍​កន្លង ហើយ​ត្រៀម​ការប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ​ AIA - ISF Grand Championship League 2022 ​នាពេលខាងមុខគឺមាន​ក្រុមបាល់ទាត់​នារី​អាយុ​ក្រោម ១៨​ឆ្នាំលេខ​១ បាន​ទៅ​លើ​​ក្រុម​  PSE ​និង​អាយុ​ក្រោម ១៤​ឆ្នាំ​នារីលេខ​១ បាន​ទៅ​ក្រុម​ ISF SMC​។ រីឯ​ផ្នែក​បុរស​អាយុ​ក្រោម ១៦​ឆ្នាំលេខ​១ បាន​ទៅ​ក្រុម​ ISF CA ​និង​អាយុ​ក្រោម ១៤​ឆ្នាំ​បុរសលេខ​១ បាន​ទៅ​ក្រុម​ PONHEAPON ​និង​កុមារ​អាយុ​ក្រោម ១០​ឆ្នាំ លេខ​១ បាន​ទៅ​ក្រុម​ ISF CA៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        118
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm