ដោយសារ​ស្រឡាញ់​ប្រទេស​កំណើត​សុខចិត្ត​ជូន​កូន​មក​ហាត់​ត្រៀម​ស៊ី​ហ្គេម​២០២៣

2022/07/19 06:12:18 pm        441

វាយ​កូន​ឃ្លី​លើ​តុ៖ ពេលនេះ​កីឡាករ-កីឡាការិនី​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា កំពុងតែ​ហ្វឹកហាត់​នៅ​សាលា​ដំបូល​ទូក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​ត្រៀម​សម្រាប់​ស៊ី​ហ្គេម ២០២៣​ នៅ​ព្រះរាជាណាចក្រ​កម្ពុជាឆ្នាំក្រោយ​។

ក្នុងចំណោម​នោះ​គេ​ឃើញ​មាន​វត្តមាន​កីឡា​ការិនី​វ័យក្មេង​កូន​ខ្មែរ​នៅ​អាមេរិក ចិន អាន់​នី​កា មី​ឆែ​ល ក៏​កំពុង​ហ្វឹកហាត់​ដែរ ហើយ​ត្រូវ​បាន​សរសើរ​ពី​មិត្ត​រួម​ក្រុម គ្រូបង្វឹក និង​ថ្នាក់ដឹកនាំ​របស់​សហព័ន្ធ​។​ ​ប្រាប់​ទូរទស្សន៍ ប៊ី​ធី​វី កាលពី​ពេល​ថ្មីៗ​នេះ លោក ចិន ហង់​រី ហៅ​ហេង​ដែល​ត្រូវជា​ឪពុក និង​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ជូន​កូន​មក​ហ្វឹកហាត់​ជាមួយ​ជម្រើសជាតិ​កម្ពុជា បាន​បញ្ជាក់​ពី​មូល​ហេតុ​ដែល​សម្រេច​បញ្ជូន​កូន​មក​ហ្វឹកហាត់ជាមួយ​ជម្រើស​ជាតិ​កម្ពុជា​ថា ​ទោះបី​យើង​នៅ​អាមេរិក តែ​យើង​ជា​ជនជាតិ​ខ្មែរ ហើយ​ម្យ៉ាងទៀត​ដោយ​មើល​ឃើញ​ថា ​កីឡា​ការិនី​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា​មិន​មាន​ច្រើន​នៅ​ឡើយ​។​ ​ពាក់ព័ន្ធ​នឹង​ស៊ី​ហ្គេម ២០២៣ លោក​បញ្ជាក់​ថា ​ប្រជាជន​ខ្មែរ​ទីនោះ​ដឹង​ច្រើន និង​គាំទ្រ​ចំពោះ​ការ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​២០២៣ ​នេះ ហើយ​ពូក​គាត់​ក៏​គាំទ្រ​ដែល​លោ​ក​បញ្ជូន​កូនស្រី​មក​ប្រកួត​តំណាង​ជាតិ ទោះបីជា​ត្រូវ​ចំណាយ​ថវិកា​ខ្លួនឯង​ក៏ដោយ​។​

​ចំនែក​លោក ឃុន ផានិត គ្រូ​បង្គោល​ជម្រើស​ជាតិ​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា​បាន​បញ្ជាក់​ថា អាន់​នី​កា មក​ហ្វឹកហាត់​នៅ​កម្ពុ​ជាជាង ​១០​ថ្ងៃ​ហើយ​ឃើញ​ថា​ល្អ ហើយ​គេ​អាច​ប្រកួត​ជាមួយ​កីឡាករ​បុរស​ៗ​បាន​យ៉ាង​ល្អ​។​ ​លោក ស៊ុន សុធា​រិទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​បាន​បញ្ជាក់​ថា​ ក្រៅពី​កីឡា​ការិនី​រូប​នេះ សហព័ន្ធ​នឹង​ស្វែងរក​កីឡាករ-កីឡា​ការិនី​កូន​ខ្មែរ​កាត់​បរទេស ​ដែល​មាន​សមត្ថភាព​ជាច្រើន​ទៀត​មក​ប្រកួត​តំណាង​កម្ពុជា​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        122
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        134
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm