សហភាព​អឺរ៉ុប​នឹង​ផ្តល់​ជំនួយ​បន្ថែម​ដល់​អ៊ុយ​ក្រែ​ន និង​ឯកភាព​លើ​ទណ្ឌកម្ម​

2022/07/19 06:38:43 pm        362

​អឺរ៉ុប៖ រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុបបាន​សន្យាថា​ នឹង​ផ្តល់ជំនួយ​យោធា​ចំនួន 500លាន​អឺរ៉ូ​បន្ថែម​ទៀត​ដល់សង្គ្រាម​របស់​អ៊ុយ​ក្រែ​ន​ដើម្បី​ពង្រឹង​ការ​ការពារ​ជាតិ ខណៈ​ប្រធាន​គោល​នយោបាយ​ការបរទេស​របស់​ប្លុក​នេះ ​បាន​ក្រើនរំលឹក​ប្រទេស​ជា​សមាជិក​កុំឱ្យ​ងាក​ចេញពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួកគេ ​ចំពោះ​ទណ្ឌកម្ម​ដែល​បានដាក់​លើ​រុស្ស៊ី​។​

​ការសម្រេច​ផ្តល់ជំនួយ​នេះបាន​ធ្វើឡើង​ បន្ទាប់ពី​មានការ​ពិភាក្សា​តាម​វីដេអូ​លើ​ការ​វិវឌ្ឍន៍​ថ្មី​បង្អស់​របស់​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​នលោក Dmytro Kuleba ដែល​បាន​អរគុណ​ចំពោះ​មូលនិធិ​ថ្មី​នេះ ហើយ​នេះ​បាន​នាំឱ្យ​សហភាព​អឺរ៉ុប​ផ្តល់​មូលនិធិ​សរុប​រហូតដល់ 2.5ពាន់​លាន​អឺរ៉ូ ប៉ុន្តែ​នៅតែ​ជំរុញ​ឱ្យ​ប្លុក​ប្រទេស​ទាំង 27 ផ្តល់ជំនួយ​បន្ថែមទៀត​។​ ​ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុបលោក Josep Borrell បាន​និយាយថា ការសម្រេច​បន្ត​គាំទ្រ​អ៊ុយ​ក្រែ​ន​គឺជា​ការរួម​មតិ​គ្នា ប៉ុន្តែ​បាន​និយាយថា​ អ្វីដែល​នៅ​សេសសល់​ក្នុង​សហភាព​អឺរ៉ុបគឺ​សាមគ្គីភាព​នៃ​គោលបំណង ​ដើម្បី​ឲ្យ​ប្រាកដថាកញ្ចប់​ទណ្ឌកម្ម​ដែល​ផ្តោតលើ​ទីក្រុង​មូ​ស្គូនឹង​ដំណើរការ​ទៅបាន​។ កាលពី​ថ្ងៃ​ចន្ទលោក Josep Borrell បាន​និយាយ​ព្រលះ​អ្នក​រិះគន់​ដែល​បាន​អះអាងថា វិធានការ​ដែលមាន​ចាប់ពី​ទណ្ឌកម្ម​លើ​ប្រេងឥន្ធនៈ រហូតដល់​វិធានការ​រូបិយវត្ថុ​គឺ​បានធ្វើ​ឲ្យ​ខូចប្រយោជន៍ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សហភាព​អឺរ៉ុប​ជាង​រុស្ស៊ី​ទៅទៀត​។​

​លោក​បាន​និយាយ​ក្នុងអំឡុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​ថា មនុស្ស​ជាច្រើន​ចាត់ទុកថា ​នៅពេលអនុម័ត​ទណ្ឌកម្ម​សហភាព​អឺរ៉ុប​បាន​បង្កើត​បញ្ហា​មួយដែល​បង្កឱ្យមាន​ការឡើង​ថ្លៃ​ប្រេង ដែលនេះ​ជា​រឿង​មិន​ពិតទាំងស្រុង​។ អ្នក​រិះគន់​ដូចជា​នាយករដ្ឋមន្ត្រី​​ហុង​គ្រីលោក Viktor Orban កាលពី​សប្តាហ៍​មុន​បាន​អះអាងថា​ សហភាពអឺរ៉ុប​បាន​រើសយក​បញ្ហា​មក​ដាក់ខ្លួន​ដោយ​កញ្ចប់​ទណ្ឌកម្ម​ទាំង​ប្រាំមួយ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm