ក្រុមការងារ​សង្គ្រោះ​ជួយ​ស្វែង​រក​ឃើញ​សព​អ្នកនេសាទ​ដែល​បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​នោះ​ហើយ

2022/07/19 06:59:10 pm        1.0 K

​ព្រះសីហនុ​៖ ក្រុម​សង្គ្រោះ​របស់លោក​ឧកញ៉ា ទៀ វិចិត្រ ប្រធាន​សមាគម​ភ្នាក់ងារ​ដឹក​ជញ្ជួន​ទេសចរណ៍​ជលយាន​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច បាន​រកឃើញ​សព​អ្នក​នេសាទ​ដែល​ធ្លាក់​ពីលើ​ទូក​នេសាទ​ចូល​ក្នុង​សមុទ្រ​បាត់​ខ្លួន​នោះ​ហើយ នៅ​ចំណុច​ខាងជើង​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២២​។

​លោក​ឧកញ៉ា​បាន​ឱ្យ​ដឹង​ថា សូម​ចូលរួម​សោកស្តាយ​ចំពោះ​ការបាត់​បង់ជីវិត​អ្នកនេសាទ​រូប​នេះ សព​ជនរងគ្រោះ លី ថេ​ង ត្រូវ​បាន​ក្រុម​សង្គ្រោះ​នាំ​យក​មក​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រយៈពេល​ប៉ុន្មាន​ពីរ​សប្តាហ៍​នេះ ខេត្ត​ព្រះសីហនុ បាន​នឹង​កំពុង​ទទួល​រង​នូវ​សម្ពាធ​ទាប​ដែល​ធ្វើ​ឲ្យ​អាកាសធាតុ​អាប់អួរ លោក​ក៏បាន​បន្ត​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​ចំពោះ​ការ​ធ្វើ​ដំណើរ​លើ​ផ្ទៃ​សមុទ្រ ជាពិសេស​ប្រជា​នេសាទ​សូម​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ទូក​ឱ្យ​បាន​ត្រឹមត្រូវ​និង​ពាក់អាវ​ពោង​សុវត្ថិភាព ព្រមទាំង​ត្រៀម​ឧបករណ៍​សម្រាប់​រក​ជំនួយ​ពេល​ជួប​គ្រោះអាសន្ន​។​

សូម​បញ្ជាក់​ថា កាល​រសៀល​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០២២ តាម​ការ​ស្នើ​សុំ​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ លោក​ឧកញ៉ា ទៀ វិចិត្រ ប្រធាន​សមាគម​ភ្នាក់ងារ​ដឹក​ជញ្ជួន​ទេសចរណ៍​ជលយានខេត្ត​ព្រះសីហនុ បាន​បញ្ជូន​ក្រុមការងារ​សង្គ្រោះ និង​អូប័រ​ល្បឿន​លឿន​របស់​ក្រុមហ៊ុន G.T.V.C សហការ​ជាមួយ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវទឹក ចេញទៅ​ជួយ​ស្វែងរក​បុរស​អ្នកនេសាទ​ម្នាក់ ដែល​បាន​ធ្លាក់​ពីលើ​ទូក​នេសាទ​ចូល​ទៅ​ក្នុង​ទឹកសមុទ្រ​បាត់​ខ្លួន នៅ​ចំនុច​ចន្លោះ​ពយ​ក្បាល​ខ្មោច (​អៅ​តា​ផេង​) និង​កោះ​តា​ទឹម កាលពី​យប់​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០២២ ដែលមាន ឈ្មោះ លី ថេ​ង ភេទ​ប្រុសអាយុ ៣៦​ឆ្នាំ មាន​មុខ​របរ​ជា​កូនដៃ​ទូក មាន​ស្រុកកំណើត​នៅ​ភូមិ​សាវង្ស ឃុំ​តា​ចេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង បច្ចុប្បន្ន​ស្នាក់នៅ​ផែ​ជលផល​ទំនប់រលក​នៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ រហូត​មក​យប់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២២​នេះ នៅ​មិនទាន់​ប្រទះឃើញ​ជនរងគ្រោះ​នៅឡើយ ដូច្នេះ​ការ​ស្វះ​ស្វែងរក​ជនរងគ្រោះ​កំពុង​ធ្វើជា​បន្ត​ទៀត ដោយ​ក្រុម​សង្គ្រោះ​ក្រុមហ៊ុន​លោក​ឧកញ៉ា G.T.V.C បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវទឹក នៅតែ​បន្ត​ស្វែងរក​រហូតដល់​ថ្ងៃនេះ​ទើប​ឃើញ៕ អត្ថបទ៖ ប៊ុនថា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm