Zlatan Ibrahimovic បន្ត​កិច្ចសន្យា ១ឆ្នាំ​ជាមួយ AC Milan បី​ខែ​មុន​ឈាន​ចូល​វ័យ ៤១​ឆ្នាំ​

2022/07/19 07:04:57 pm        96

​បាល់ទាត់៖ ខ្សែប្រយុទ្ធ​វ័យ​ចំណាស់​ស៊ុយអែត Zlatan Ibrahimovic បាន​បន្ត​កិច្ចសន្យា​មួយឆ្នាំ​ទៀត​ជាមួយ​ក្លិប​ជើងឯក​អ៊ីតាលី AC Milan បី​ខែ​មុន​ឈានចូល​វ័យ ៤១ឆ្នាំ​។ ​កិច្ចសន្យា​ថ្មី​នេះនឹង​រក្សា​អតីត​ខ្សែប្រយុទ្ធ​ក្លិប​កំពូលៗ​នៅ​អឺរ៉ុប​មួយ​នេះ​ស្នាក់នៅ​កីឡដ្ឋាន San Siro រហូត​បញ្ចប់​រដូវ​កាល​ថ្មី​ខាងមុខជាមួយនឹង​ថ្លៃឈ្នួល ១៥០០០ផោន​ក្នុង​មួយ​សប្តាហ៍​។

​​ថ្វីបើ​ឈានដល់​វ័យ ៤០ឆ្នាំ​ក្តី Zlatan Ibrahimovic មិនដែល​បង្ហើប​ពី​គំរោង​ចូលនិវត្តន៍​របស់ខ្លួន​ឡើយ ស្របពេល​ទំរង់​មិនទាន់​ធ្លាក់ចុះ​បើទោះជា​មួយ​របួស​ញាំញី​បន្តិចបន្តួច​ក្តី​។ ​មកកាន់ AC Milan ជា​លើក​ទី២ ក្នុង​អាជីព Zlatan បាន​ជួយ​ក្រុម​ដែល​គេ​ចាត់ទុកជា​ក្រុម​សំណព្វចិត្ត​របស់ខ្លួនឈ្នះ​ជើងឯក​អ៊ីតាលី Serie A ជា​លើកដំបូង​ក្នុង​រយៈពេល ១១ឆ្នាំ​។​ រដូវ​កាល​កន្លងមកនេះ Zlatan បង្ហាញ​ខ្លួន​ក្នុង​លី​គ​ឱ្យ AC Milan បាន ២៣លើក​ស៊ុត​បញ្ចូល​ទី​បាន ៨គ្រាប់​។

​​ជោគជ័យ​រាប់មិនអស់​ទេ​សំរាប់​កីឡាករ​ស៊ុយអែត​រូបនេះ ដែល​រួមមាន​ដូចជា​ជើងឯក​លី​គ​ហូ​ឡង់​ជាមួយ Ajax ២លើក ឈ្នះ​ជើងឯក​អ៊ីតាលី Serie A ៧លើក​ជាមួយ Juventus ពីរលើក Inter Milan បី​លើក និង AC Milan​។ ​ក្រៅពីនោះ Zlatan Ibrahimovic ក៏​ធ្លាប់​ឈ្នះ​ជើងឯក​លី​គ​កំពូល​បារាំង ៤លើក​ផងដែរ​ជាមួយ Paris Saint Germain និង UEFA Europa League មួយ​លើក​ជាមួយ Manchester United ពោលគឺ​មានតែ UEFA Champions League ប៉ុណ្ណោះ​ដែល​បុរស​វ័យ ៤០ឆ្នាំ​រូបនេះ​មិនដែល​ឈ្នះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        117
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        130
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm