រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង តែអ្នកបើកបរទាំង២ មិនរងគ្រោះថ្នាក់

2021/04/27 09:59:58 am        241

កំពង់ឆ្នាំង ៖ នៅវេលាម៉ោង៨ព្រឹក ទី៣១ ខែមីនា ឆ្នាំ២០២១ នៅចំណុចជិតដំរីស ក្រុងកំពង់ឆ្នាំង មានករណីគ្រោះ​ថ្នាក់ចរាចរណ៍មួយ​បានកើតឡើង​ដោយរថយន្ត២គ្រឿងបុកគ្នាពេញទំហឹង តែជាសំណាងល្អ អ្នកបើកបរទាំងសងខាងមិនមានរបួស ខណៈដែលអ្នកបើកបរម្នាក់គៀបក្នុងកាប៊ីនឡាន ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋជួយសង្គ្រោះយកចេញបាន។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៨៦ និង៨៧ ត្រង់ចំណុចផ្លូវបំបែកចូលរោងទឹកកកស្ថិតក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុង ខេត្តកំពង់ឆ្នាំង ។

នគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង ដែលចុះដល់កន្លែងកើតហេតុបានឲ្យដឹងថារថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ព្រះស៊ីហនុ 3A-7277 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ហើយត្រូវបានរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៍ទឹកក្រូច លាយស ពាក់ផ្លាកស្លាកលេខ-PP 3F-4851 អ្នកបើកបរឈ្មោះ នួន សុខឿន ភេទប្រុសអាយុ៤២ឆ្នាំ រសនៅក្នុងភូមិប្រស្និប ឃុំប្រស្និប ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរបើកបររថយន្តអោយក្រុមហ៊ុនវីរ:ប៊ុនថាំ ត្រូវបានគៀបជាប់ក្នុងការប៉ឺនរថយន្ត បើកបរក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូង ។


ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើនេះនិយាយឲ្យដឹងនៅកន្លែងកើតហេតុថា: នៅមុនពេលកើតហេតុពួកគាត់បានឃើញរថយន្ត០២ គ្រឿង បើកបន្តកន្ទុយគ្នា ពីជើងទៅត្បូងដល់ចំណុចចុះទួល រថយន្តកូរ៉េធុនធំមានដងសន្ទូច បានបត់ឆ្វេង ស្រាប់តែត្រូវបានរថយន្តកូរ៉េធុនតូចរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បានបុកចំបណ្ដាលឡាន បណ្តាលឱ្យក្រឡាប់ផ្ងារជើង បណ្តាលអោយរងគ្រោះថ្នាក់អ្នកបើកបររថយន្តធុនតូច ត្រូវបានគៀបជាប់នៅក្នុងកាប៉ឺនរថយន្ត តែភាគីខាងរថយន្តធុនធំមិនមានគ្រោះថ្នាក់នោះឡើយ ។


ក្រោយពេលកើតហេតុប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងខេត្ត បានចុះដល់កន្លែងកើតហេតុជួយធ្វើអន្តរាគមន៍ យករថយន្តទាញអ្នកបើកបរចេញពីក្នុងកាប៉ឺនឡាន ដោយពុំមានគ្រោះថ្នាក់អ្វីឡើយ ។


ពាក់ព័ន្ធករណីខាងលើនេះប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បាននិយាយឲ្យដឹងទៀតថាការបើកបររបស់រថយន្តទាំងពីរគ្រឿងនេះបើកបរខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យកើតមានគ្រោះថ្នាក់បែបខាងនេះតែអ្វីដែលជាសំណាងមួយនោះ គឺមិនមានគ្រោះថ្នាក់ដល់អ្នកបើកបរទាំងពីរនោះឡើយ។


ក្រោយពេលកើតហេតុរថយន្តទាំង០២គ្រឿង ត្រូវបានសមត្ថកិច្ចនាំយកទៅការរិយាលយ័ចរាចរផ្លូវគោគ ធ្វើការដោះស្រាយតាមនិតវិធីផងដែរ ៕អត្ថបទ ៖ វាសនា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        157
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        138
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm