កម្ពុជារកចំណូលបាន២៨០លានដុល្លារ លើការនាំចេញអង្ករ ទៅទីផ្សារអន្តរជាតិក្នុងឆមាសទី១

2022/07/19 07:40:32 pm        580

ភ្នំពេញ៖ កម្ពុជារកចំណូលបាន ២៧៩លានដុល្លារ លើការនាំចេញអង្ករមានចំនួន ៣២៧ ២០០តោន ក្នុងឆមាសទី១ ឆ្នាំ២០២២ កើនឡើង ១៦.៦៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យ​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទបង្ហាញថា នុង​រយៈពេល​ ៦​ ខែ​ដើមឆ្នាំ​ ២០២២ ការនាំចេញ​អង្ករ​មាន​ចំនួន ៣២៧ ២០០​ តោន​កើនឡើង ១៦,៦៧ ​ភាគរយ​បើ​ធៀប​ទៅនឹង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ២៨០ ៤៥០ ​តោន​។

អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ២០៧ ២៧១តោន ស្មើនឹង ៦៣,៣៥% អង្ករសគ្រប់ប្រភេទ​មាន​ចំនួន ១១៣ ៦១៧តោន ស្មើនឹង ៣៤,៧២% ​និងអង្ករចំហុយ​គ្រប់ប្រភេទមានចំនួន ៦ ៣១២តោន ស្មើនឹង ១,៩៣%។

បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅ​សហភាពអឺរ៉ុបចំនួន ២៣ប្រទេស មានបរិមាណ​សរុប​ចំនួន ៩៨ ៦២៤តោន កើនឡើង ៤៦,៩០% ទិសដៅ​ប្រទេសចិនមានបរិមាណ​សរុបចំនួន ១៦៨ ២៨០តោន ​កើនឡើង១៧,៤៤% ទិសដៅអាស៊ាន​ចំនួន ៤ប្រទេស ​មានបរិមាណសរុបចំនួន ២៨ ៦៨០តោន កើនឡើង ៥,៦៩% និងទិសដៅដទៃទៀតចំនួន២៣ប្រទេស មានបរិមាណសរុប ៣១ ៦១៦តោន ថយចុះ២៦,២៨%។

ក្នុងឆមាសទី១ឆ្នាំ២០២២ ការនាំចេញ​ស្រូវមានចំនួន ១ ៧៣៣ ១៥៧តោន ទៅកាន់ប្រទេស​វៀតណាម ​កើនឡើង ២,៣៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ។

ការនាំចេញ​ស្រូវ​-​អង្ករ ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២២ ​មានទឹកប្រាក់​ជាង ៦១៥ ​លាន​ដុល្លារ កើន​ជិត ១០០ ​លាន​ដុល្លារ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។

ក្នុង​ឆ្នាំ ​២០២១ កម្ពុជា​នាំចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​ចំនួន ​៦១៧ ០៦៩ ​តោន ​ថយចុះ ១០,៦៧​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែល​មាន​បរិមាណ ៦៩០ ៨២៩ តោន​៕ អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm