ភ្នំពេញ៖ វត្ថុបុរាណខ្មែរចំនួន៣០ប្រភេទដែលត្រូវបានគេលួចយកចេញពីតំបន់ប្រាសាទកោះកេរ្តិ៍ និងតំបន់មួយចំនួននឹងត្រូវប្រគល់កម្ពុជាវិញ តាមរយៈស្ថានតំណាងរបស់កម្ពុជា នៅសហរដ្ឋអាមេរិក នាដើមខែសីហាឆ្នាំ២០២២នេះ។
នេះបើតាមឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានឲ្យដឹងតាមបណ្តាញសង្គមហ្វេសបុក នៅថ្ងៃទី១៩ ខែកក្កដានេះ។



