ត្រឹមរយៈពេល២ខែ មណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ចុះ​MOUជាមួយម៉ាកអាជីវកម្មធំៗជាង៥០

2022/07/20 12:19:43 am        363

ភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន៩ធំៗ ដែលនាំយកនូវម៉ាកអាជីវកម្មជាង៣០បន្ថែមទៀត សម្រាប់ប្រតិបត្តិការមណ្ឌលផ្សារទំនើបខ្នាតយក្ស ២៧១ មេហ្គាម៉ល ដែលប្រកបដោយសក្ដានុពលប្រសិទ្ធិភាព និង ភាពស៊ីវិល័យ, នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ នៅសណ្ឋាគារហៃយ៉ាត់រេជិនស៊ី ភ្នំពេញ។

ដោយគិតត្រឹមរយៈពេល២ខែ ចុងក្រោយមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉លបានចុះអនុស្សារណៈ នៃការយោគយល់ជាមួយម៉ាកអាជីវកម្មធំៗជាង៥០។

លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា ការចុះអនុស្សារណៈនៃការយោគយល់នេះ ធ្វើឡើងក្នុងគោលបំណង៣ធំៗ៖ ទី១ គឺដើម្បីបង្ហាញពីការចាប់ដៃគ្នារវាងជីប ម៉ុង រីថែល និងដៃគូក្នុងការផ្ដល់ជូននូវផលិតផលសេវាកម្ម និងបទពិសោធន៍ដែលមានគុណភាពខ្ពស់ ជូនអតិថិជន។​ ទី២ គឺសបញ្ជាក់ពីទំនុកចិត្តរបស់ក្រុមហ៊ុនធំៗទាំងអស់ មកកាន់មណ្ឌល​ផ្សារទំនើបខ្នាតយក្សជីប​ ម៉ុង ២៧១ មេហ្គាម៉ល​ និងទី៣ គឺបង្ហាញនូវការតាំងចិត្ត ជាធ្លុងមួយក្នុងការបង្កើនសក្ដានុពលរបស់វិស័យលក់រាយនៅកម្ពុជា។ ក្រុមហ៊ុនដែលបានចុះអនុស្សារណៈ នៃការយោគយល់នៅថ្ងៃនេះ មកពីវិស័យ៤ធំៗ រួមមាន វិស័យម្ហូបអាហារ និងភេសជ្ជៈ វិស័យសម្លៀកបំពាក់ វិស័យថែរក្សាសម្រស់ និងវិស័យផ្គត់ផ្គង់គ្រឿងបរិក្ខារអេឡិចត្រូនិច។ ក្រុមហ៊ុន៥ធំៗ ដែលស្ថិតក្នុងវិស័យម្ហូបអាហារ​ និងភេសជ្ជៈ នឹងនាំយកនូវម៉ាកម្ហូបអាហារ​ និងភេសជ្ជៈល្បីៗចំនួន១០មកកាន់ មណ្ឌលផ្សារទំនើបខ្នាតយក្ស​ ជីប​ ម៉ុង ២៧១ មេហ្គាម៉ល​នេះ។​ ម៉ាកទាំងនោះរួមមាន​ហាងមាន់បំពង Master Grill, ហាងស៊ុប Master Suki Soup និងហាងប៊ូហ្វេ Sakura របស់ក្រុមហ៊ុនMaster Group, ហាងលក់គ្រឿងសមុទ្រ Fun Crab, ហាងបឺហ្គឺរ Qyubies និងហាងជប៉ុន Hiko Teppanyaki របស់ក្រុមហ៊ុនFun Food Co., Ltd, ហាងលក់មុខម្ហូបអាស៊ី The Asian Kitchen និង​ ហាងនំបុ័ង Tous lesJours របស់ក្រុមហ៊ុន Yinkok Food Corp, ហាងជប៉ុន Yuzu Suki និងហាងកាហ្វេល្បីរបស់អាមេរិក Starbucks។​

លោក អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានលើកឡើងទៀតថា អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ ក្រុមហ៊ុនចំនួន៤ស្ថិតក្នុងវិស័យផ្សេងគ្នា ដូចជា៖ ក្រុមហ៊ុនលក់សម្លៀកបំពាក់ Zando Group រួមមានម៉ាក Ten11, 361°​ និង Routine, ក្រុមហ៊ុនចែកចាយម៉ូដស្បែកជើងទំនើបៗ Rich Avenueរួមមានម៉ាកConverse, Geox, Ecco, Barrel និង Havaianas, ក្រុមហ៊ុនថែរក្សា និងច្នៃម៉ូដសក់ Leekajaនិងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិច Kfour ក៏នឹងមានវត្តមានក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ២៧១ មេហ្គាម៉លផងដែរ។

ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល តំណាងនៃក្រុមហ៊ុននីមួយៗ សុទ្ធតែបង្ហាញនូវទំនុកចិត្តខ្ពស់ និងភាពជឿជាក់ខ្លាំងក្នុងការទទួលបានជោគជ័យក្រោមហេតុផលដូចខាងក្រោម៖

មណ្ឌលផ្សារទំនើបខ្នាតយក្ស ២៧១ មេហ្គាម៉ល មានទីតាំងល្អ ដែលស្ថិតនៅក្នុងតំបន់កណ្តាល នៃទីក្រុងភ្នំពេញ ជាបណ្តុំសេដ្ឋកិច្ច ក៏ដូចជាផ្តល់នូវភាពងាយស្រួល ដល់ការធ្វើដំណើររបស់ភ្ញៀវដែលនាំមកនូវភាពអ៊ូអរចំពោះអាជីវកម្មផ្សេងៗ។

ផ្សារទំនើបនេះមានទំហំធំទូលាយ ការរចនាទំនើប ប្លែកភ្នែកទាំងខាងក្នុង និងខាងក្រៅ ផ្តល់នូវការទាក់ទាញ សោភ័ណ្ខភាពថ្មី និងសម្បូរបែប។

ម៉ាកអាជីវកម្មដទៃជាច្រើនទៀត ដែលមានវត្តមានក្នុងមណ្ឌលផ្សារទំនើប​នេះ សុទ្ធតែជាម៉ាកធំៗដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងក្នុង និងក្រៅស្រុក។

បន្ថែមពីនេះជីប ម៉ុង រីថែល គឺជាពាណិជ្ជកម្មមួយ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានចាក់ឫសយ៉ាងរឹងមាំក្នុងទីផ្សារកម្ពុជា និងបានបន្តពង្រីកខ្លួនកាន់តែធំក្នុងការក្ដោបក្ដាប់ពាណិជ្ជកម្មយ៉ាងច្រើនវិស័យ។ ភាពរឹងមាំរបស់ក្រុមហ៊ុន ជីប ម៉ុង បានផ្ដល់ទំនុកចិត្តកាន់តែខ្លាំងដល់ដៃគូអាជីវកម្មទាំងអស់។

ក្រុមហ៊ុនទាំងអស់សុទ្ធតែនាំមកនូវការរចនា ភាពច្នៃប្រឌិត និងលក្ខណៈពិសេសប្លែកៗ ដែលមិនធ្លាប់មានពីមុន មកកាន់មណ្ឌលផ្សារទំនើបខ្នាតយក្ស ២៧១ មេហ្គាម៉ល ដែលនឹងបើកដំណើរការនៅពេលឆាប់ៗខាងមុខនេះ។ សម្រាប់ព័ត៌មានលម្អិតអំពីការជួលទីតាំងអាជីវកម្មនៅក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង២៧១ មេហ្គាម៉ល សូមទាក់ទងតាមរយៈ066 922 888/085 922 888/093 922 888ឬអ៉ីម៉ែល[email protected]ឬហ្វ៊េសប៊ុកផេកChip Mong 271 Mega Mall https://www.facebook.com/chipmong271megamall៕​អត្ថបទ ៖ រដ្ឋា



 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm