មេដឹកនាំ​កំពូល​អ៊ីរ៉ង់​ប្រាប់​លោក Putin​ ថា NATO បាន​ចាប់ផ្តើម​សង្គ្រាម​អ៊ុយ​ក្រែ​ន​រួច​ទៅ​ហើយ​

2022/07/20 05:52:58 pm        758

​​អ៊ីរ៉ង់​៖ មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei បាន​ប្រាប់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ថា ប្រសិនបើ​លោក​មិនបាន​ចាប់ផ្តើម​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ទេនោះ NATO ដែល​ជា "​សត្វ​ដ៏​គ្រោះថ្នាក់​" នឹង​គង់តែ​ធ្វើ​ដដែល​ទេ​។ ​

​លោក Khamenei ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​គេហទំព័រ​របស់​លោក ​បន្ទាប់​ពី​លោក​បាន​ជួប​ជាមួយ​លោក Putin នៅ​ក្នុង​ទីក្រុង​តេ​អេ​រ៉ង់​កាលពី​ថ្ងៃ​អង្គា​រថា សង្គ្រាម​គឺជា​បញ្ហា​ដ៏​ហិង្សា និង​ពិបាក ហើយ​សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ​មិន​សប្បាយចិត្ត​ទេ​ដែល​ជន​ស៊ីវិល​ជាប់​ក្នុង​រឿង​នេះ ប៉ុន្តែ​ទាក់ទង​នឹង​អ៊ុយ​ក្រែ​ន ប្រសិនបើ​អ្នក​មិនបាន​ផ្ដួចផ្ដើម​គំនិត​ទេ ភាគី​ម្ខាង​ទៀត​នឹង​ផ្ដួចផ្ដើម​គំនិត និង​បង្ក​សង្គ្រាម​។ ​លោក​បាន​និយាយ​ថា លោក​ខាង​លិច​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​ដែល​ខ្លាំង និង​ជា​ប្រទេស​ឯករាជ្យ ដោយ​បន្ថែម​ថា សម្ព័ន្ធ NATO នឹង​ដឹង​គ្មាន​ចន្លោះ​ទេ ប្រសិនបើ​ផ្លូវ​បើក​ចំហរ ហើយ​ប្រសិនបើ NATO មិន​ត្រូវ​បាន​បញ្ឈប់​នៅ​អ៊ុយ​ក្រែ​ន​ទេ សម្ព័ន្ធ​យោធា​នេះ​នឹង​ចាប់ផ្តើម​សង្គ្រាម​ដូចគ្នា​ដោយ​ប្រើ​តំបន់​ឧបទ្វីប​គ្រីមៀ​ជា​លេស​។

​លោក Putin ត្រូវ​បាន​គេ​ដកស្រង់​សម្តី​ថា ​បាន​ហៅ​ការ​បាត់​បង់ជីវិត​ជន​ស៊ីវិល​នៅ​ក្នុង​សង្គ្រាម​ថា​ជា “​សោកនាដកម្ម​ដ៏​ធំ​” ប៉ុន្តែ​បាន​បន្ទោស​លោក​ខាង​លិច​ចំពោះ​ការ​បង្ក​ឲ្យ​មានប្រតិកម្ម​ពី​រុស្ស៊ី​។ ​មេដឹកនាំ​រុស្ស៊ី​រូប​នេះ​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​និយាយថា ប្រទេស​លោកខាងលិច​មួយ​ចំនួន​បាន​និយាយ​ថា យើង​ប្រឆាំង​នឹង​សមាជិកភាព​របស់​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​អង្គការ NATO ប៉ុន្តែ​យើង​បាន​ឯកភាព​ថា អ៊ុយ​ក្រែ​ន​ស្ថិត​នៅ​ក្រោម​សម្ពាធ​ពី​សហរដ្ឋអាមេរិក ដែល​បង្ហាញ​ពី​កង្វះ​ឯករាជ្យ​ភាព​របស់​ពួកគេ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        32
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        67
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm